ព័ត៌មាន
ក្រសួងកសិកម្មសន្និដ្ឋានថា សត្វផ្សោតមួយក្បាលវ័យ៣០ឆ្នាំបានស្លាប់នៅមាត់ច្រាំងកោះអណ្តែងក្នុងខេត្តក្រចេះកាលពីដើមខែឧសភានេះដោយមូលហេតុចាស់ជរា
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសន្និដ្ឋានថា សត្វផ្សោតមួយក្បាលវ័យ៣០ឆ្នាំ ដែលបានស្លាប់កាលពីដើមខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅមាត់ច្រាំងកោះអណ្តែង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដោយសារមូលហេតុសារចាស់ជរា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការធ្វើកោសល្យវិច័យលើសពសត្វផ្សោតនៅខេត្តក្រចេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម យោងតាម លទ្ធផលនៃការពិនិត្យសត្វផ្សោតនេះមានលេខសម្គាល់ ៩៤ (ID: 94) ជាប្រភេទផ្សោតញី ដែលធ្លាប់រស់នៅក្នុងអន្លង់ ត្បូងខ្លា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សត្វផ្សោតនេះមានអាយុប្រមាណ ៣០ឆ្នាំ ប្រវែង ២៣១សង់ទីម៉ែត្រ និង ទម្ងន់ ១៧០គីឡូក្រាម។ តាមការពិនិត្យជាក់ស្តែង ផ្សោតនេះមានធ្មេញសឹករេចរិល ក្រពះទទេពុំមានចំណីអាហារ និងពុំមានស្លាកស្នាមរបួសដោយសារឧបករណ៍នេសាទនៅលើដងខ្លួនឡើយ។ ផ្អែកលើលក្ខណៈជីវសាស្ត្រ សត្វផ្សោត ទឹកសាប (Irrawaddy Dolphin) អាចបន្តពូជបាននៅពេលមានអាយុចាប់ពី ៧ឆ្នាំ និងអាចរស់បានរហូតដល់អាយុ ៣០ឆ្នាំ ព្រមទាំងមានទម្ងន់អតិបរមាចន្លោះពី ១៥០ ទៅ ២០០គីឡូក្រាម។ អាស្រ័យហេតុនេះ ក្រុមការងារជំនាញ បានសន្និដ្ឋានថា ផ្សោតលេខ៩៤នេះ បានស្លាប់ដោយសារចាស់ជរា។
បើតាមសេចក្ដីប្រកាសដដែល បានឱ្យដឹងថា គិតចាប់តាំងពីមានករណីសត្វផ្សោតស្លាប់ចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ករណីស្លាប់ ដោយធម្មជាតិនាខែឧសភា ឆ្នាំ២០២៦ នេះ គឺមានរយៈពេល ១៩ខែ ដែលពុំមានសត្វផ្សោតស្លាប់ដោយកត្តាផ្សេងៗ ទាល់តែសោះ។ នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងសកម្មឥតស្រាកស្រាន្ត របស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងឆ្នាំទន្លេ ក្នុងការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ មិនឱ្យមានករណីផ្សោតស្លាប់ដោយសារ កត្តាខាងក្រៅ ដូចជាការជាប់មង ការឆក់ត្រី ឬការមុតរបួសដោយសារស្លាបចក្រកាណូតជាដើម។
ក្រសួងកសិកម្មបានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្នាំទន្លេ មន្ត្រី ជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារធនធានជល ផលដ៏មានតម្លៃនេះ។ ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើបាន ប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ឬសកម្មភាពនេសាទល្មើសច្បាប់ សូមជួយផ្តល់ព័ត៌មានជាបន្ទាន់មកកាន់សមត្ថកិច្ចជលផល តាមរយៈទូរសព្ទលេខ៖ ០១២ ៨៩៧ ៩៤៣ – ០១១ ៣៥៥ ៨៨៣ – ០៩៩ ៧៩១ ៩១៩ –
០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់