ព័ត៌មាន
រដ្ឋសភាកម្ពុជាស្វាគមន៍ចំពោះអនុសាសន៍របស់សភាអឺរ៉ុបដែលជំរុញឱ្យដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ
ភ្នំពេញ៖ រដ្ឋសភាជាតិនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះអនុសាសន៍របស់សភាអឺរ៉ុបដែលជំរុញឱ្យដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីអនុសាសន៍របស់សភាអឺរ៉ុប លើបញ្ហាជម្លោះកម្ពុជា និងថៃ នៅសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិរបស់រដ្ឋសភាកម្ពុជាចេញផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សភាអឺរ៉ុបបានអនុម័តនូវអនុសាសន៍លេខ P10-TA(2026)0182 ផ្តល់ជូនដល់ក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអនុប្រធានគណៈកម្មការ/តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខសហភាពអឺរ៉ុប ដើម្បីលើកនៅក្នុងសម័យប្រជុំលើកទី៨១ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ។
អនុសាសន៍សភាអឺរ៉ុបនេះបានលើកឡើងអំពីជំហរសហភាពអឺរ៉ុបអំពី ជម្លោះកម្ពុជា-ថៃ ដោយបានលើកឡើងថា៖«សូមលើកទឹកចិត្តព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដោះស្រាយជម្លោះដោយសន្តិវិធី និងតាមរយៈការសន្ទនាការទូត ដោយប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការ ទ្វេភាគី តំបន់ និងអន្តរជាតិដែលបានបង្កើតឡើងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា និង កិច្ចព្រមព្រៀងពាក់ព័ន្ធ»។ (encourage the Kingdom of Thailand and the Kingdom of Cambodia to resolve any disputes peacefully and through diplomatic dialogue, making full use of established bilateral, regional and international mechanisms in accordance with the Charter of the United Nations and relevant treaties and agreements;)។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន រដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់សហភាពអឺរ៉ុប និងរដ្ឋសមាជិក ដែលបានចូលរួម និងបន្តឃ្លាំមើលសកម្មភាពឈ្លានពាន និងផលប៉ះពាល់ដែលបង្កឡើងដោយសង្គ្រាមកម្ពុជា-ថៃ មកលើ សម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងផ្តល់នូវជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ក្នុងការស្តារនិងកសាងសេដ្ឋកិច្ច-សង្គម ជាពិសេស ការផ្តល់នូវជំនួយមនុស្សធម៌ដល់ជនភៀសសឹក ដែលមិនអាច វិលត្រឡប់ទៅលំនៅដ្ឋានដើមវិញ។
រដ្ឋសភាកម្ពុជាបញ្ជាក់សារជាថ្មីនូវជំហរគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជាពិសេសគោរព គោលការណ៍សន្តិសហវិជ្ជមាន និងសហប្រតិបត្តិការនៃសហគមន៍អាស៊ាន ព្រមទាំងសង្ឃឹមថា យន្តការទ្វេភាគីដែល មានស្រាប់ និងយន្តការដែលពាក់ព័ន្ធ ដូចជាគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា (JBC) នឹងបន្តដំណើរការឡើងវិញ ដោយសុឆន្ទៈពិតប្រាកដ៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់