ព័ត៌មាន
រោងចក្រផលិតកែច្នៃជ័រកៅស៊ូដ៏ធំនៅខេត្តត្បូងឃ្មុំក្រោមទុនវិនិយោគ ៣០លានដុល្លារនឹងសម្ពោធជាផ្លូវការនៅព្រឹកស្អែកនេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយកដ្ឋមន្ត្រី នឹងអញ្ជេីញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណេីរការ រោងចក្រ ផលិតកែច្នៃ ជ័រកៅស៊ូ គីមស៍ រ៉ាប់ប៊េីរ នៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រុមហ៊ុន Mainland Group (Hong Kong) Co., Ltd. ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេតែមួយ (Guanda Industrial Co., Ltd.) របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ និងជាក្រុមហ៊ុនផលិតកៅស៊ូធម្មជាតិធំជាងគេលំដាប់ទី៤ នៅលើពិភពលោកដែលប្រមូលទិញវត្ថុធាតុដេីមពីកសិករ នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តនានា ដេីម្បីកែច្នៃលក់ចេញទាំងក្នុង និងក្រៅប្រទេស។
លោក ឡុង រត្ន័ពន្លឺ អគ្គនាយករងក្រុមហ៊ុន គីមស៍ រ៉ាប់ប៊េីរបានបញ្ជាក់ថា រោងចក្រនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត ។ នៅលើផ្ទៃដីជិត ១៥ហិកតា ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ រោងចក្របានផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ និងដោយប្រយោល (អ្នកចៀរជ័រ) ជាង ៥០ ០០០នាក់។
បន្ថែមលេីនោះ ទៅថ្ងៃខាងមុខក្រុមហ៊ុននឹង ត្រៀមវិនិយោគរោងចក្រទី២ នៅខេត្តរតនគិរី ក្នុងទំហំទុន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចនឹងគម្រោងទី១ដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីកៅស៊ូសរុបចំនួន ៤៤៨ ០៥១ហិកតា ដែលបានកើនឡើង ៥,៣១% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ផ្ទៃដីកៅស៊ូកសិ-ឧស្សាហកម្មមានចំនួន ២២៣
៣៤០ហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន ២២៤ ៧១១ហិកតា (ស្មើនឹងប្រមាណ ៥០% នៃផ្ទៃដីសរុប)។ផ្ទៃដីចៀរជ័រយកផល៖ មានចំនួន ៣៤៦ ៨៤២ហិកតា ដែលបានកើនឡើង ៤,៩៩% ធៀបនឹងឆ្នាំមុន ដោយសារមានចម្ការកៅស៊ូដល់អាយុបើកមុខចៀរថ្មីដំបូងច្រើន។ផលិតផលកៅស៊ូសម្រេចបានចំនួនសរុប ៤២២ ៨៤២តោន ដែលមានការកើនឡើង ៣,៨៤%៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់