ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនចំពោះក្រុមណាបង្កើតចលនាបះបោរនៅកម្ពុជាឡើយ
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏បានប្រកាសថាសម្ដេចនៅតែមានឥទ្ធិពលក្នុងកិច្ចការងារដឹកនាំប្រទេសកម្ពុជា ជាពិសេសរឿងនយោបាយ ដូច្នេះសម្ដេចនឹងមិនអត់ឱនចំពោះក្រុមណាដែលមានបំណងបង្កើតចលនាបះបោរ បង្កចលាចលនៅកម្ពុជាឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច នៅតែមានបំណងធ្វើធ្វើចលនា បង្កើតភាពវឹកវរ បំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាដែលបង្កើតភាពវឹងវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាដែលខិតខំរកមកបានដោយលំបាកនាពេលនេះដាច់ខាត។
សូមជម្រាបថា ក្រុមប្រឆាំងមួយក្ដាប់តូច តែងតែមានគំនិតបង្កើតភាពចលាចល វឹងវរដល់សង្គមកម្ពុជា តាមរយៈការប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត វាយប្រហារមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ដើម្បីលំបំបាត់ក្រុមជ្រុលនិយមទាំងនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដាច់ណាត់ គឺមិនអនុញ្ញាតឱ្យក្រុមណាមួយបង្កអស្ថិរភាពដល់ប្រទេសកម្ពុជាដាច់ខាត៕
អត្ថបទ៖ BTV NEWS
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត