ព័ត៌មាន
៤ខែឆ្នាំនេះកម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ៥៨៣ លានដុល្លារ កើនឡើងជិត ២២%
កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ មានទឹកសរុបប្រមាណជាង ៥៨៣ លានដុល្លារ អាមេរិក កើនឡើងជិត ២២% បើធៀបនឹងពេលដូចគ្នាឆ្នាំ២០២៥។
ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ការនាំចេញទំនិញ និងផលិតផលរបស់កម្ពុជាចូលទីផ្សាររចិន កំពុងមាននិន្នាការកើនឡើង ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញនាំចេញកសិផលរបស់ កម្ពុជា តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ គឺបានកំពុងគាំទ្រដល់ការនាំចេញផលិតផលរបស់កម្ពុជាមានជាចម្បងដូចជា ការនាំ ចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀនស្រស់ជាដើម។
ជុំវិញការនាំចេញនេះនៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ, កម្ពុជាបាននាំចេញទំនិញ និងកសិកផលសំខាន់ៗទៅប្រទេសចិន មានទឹកប្រាក់ សរុបប្រមាណជាង ៥៨៣ លានដុល្លារអាមេរិក កើនឡើងជិត ២២% ធៀបរយៈពេលដូចគ្នា និងឆ្នាំ២០២៥ ខណៈការនាំចេញពីប្រទេសចិនមកកម្ពុជាក៏មាននិន្នាការកើនឡើងគួកត់សម្គាល់ផងដែរ ជាក់ស្តែងការនាំចូលក្នុងរយៈ៤ខែនេះ មានទឹកប្រាក់ជិត ៦,៦ ពាន់លាន ដុល្លារអាមេរិក កើនប្រមាណ ២៦% ក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន៖ វាយនភណ្ឌ, ការនាំចូលដែក, រថយន្តគ្រប់ប្រភេទ និង គ្រឿងបន្លាស់ជាដើម។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ, ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិសរុបរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ២៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០% ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ ពាន់លានដុល្លារអាមេរិក កើនជាង ២១% ខណៈការនាំចូលពីបរទេសមានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិក កើនជាង ២៦% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕
អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់