ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាព ក្នុងខេត្តកំពង់ឆ្នាំង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបជិត១ពាន់នាក់។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង។
ខេត្តកំពង់ឆ្នាំង ជាខេត្តមានក្រុង ស្រុកចំនួន៨ ,ឃុំ សង្កាត់ចំនួន៧១ និងភូមិចំនួន៥៦៩ មានប្រជាជនចំនួន ១៦១ ៣៣០ គ្រួសារ ស្មើនឹងចំនួន ៦១៥ ៨៩៦ នាក់ ស្រី ៣១៦ ៨៨៩ នាក់។ ខេត្តបាន រក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព គ្រប់គ្រងអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់ការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរនៅមូលដ្ឋានតាមរយៈ នៃការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពទទួលបានលេខ១ ចំនួន ៧១/៧១ ឃុំសង្កាត់។ ខេត្តមានកម្លាំងប្រជាការពារប្រមាណ៨ ០០០នាក់ ក្នុងនោះក្នុង ១ភូមិ ១១នាក់ និងក្នុង ១ឃុំ ២២នាក់ ក្នុង ការជួយសម្របសម្រួលកិច្ចការដល់កងកម្លាំងនគរបាលប៉ុស្តិ៍នៃរដ្ឋបាលឃុំ សង្កាត់។
ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាស និងសិប្បកម្ម សរុបចំនួន ២ ៧១២ មូលដ្ឋាន ក្នុងនោះរោងចក្រ សហគ្រាសធុនធំចំនួន៤២កន្លែង មានកម្មករ និយោជិតសរុបចំនួន ៧៦ ៩២៤នាក់ ។ ចំពោះផលិតផលកសិកម្មនៅក្នុងខេត្ត មានការងារ បង្កបង្កើនផលស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្មនិងការនេសាទត្រី ទទួលបានលទ្ធលល្អប្រសើរ។ តុល្យភាពស្បៀង ឆ្នាំ២០២៦ ក្រោយពីការទុកសម្រាប់ហូបចុក ទុកពូជ ចំណីសត្វ ប្រជាកសិករនៅសស់ស្រូវ ៧២៣ ៨២៦តោន គិតជាអង្ករ ៤៦៣ ២៤៩តោន ដែលបានលក់ទៅទីផ្សារ។
ខេត្តនេះ ចំពោះការសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ខេត្តកំពង់ឆ្នាំង ពុំមានរបាយការណ៍ពីការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទេ ។ ទោះយ៉ាងណាក៏ដោយ ខេត្តក៏មានរោងចក្រនិងជនបរទេសធ្វើការ រដ្ឋបាលខេត្ត ក្រុង ស្រុក បានសហការចុះជំរឿនជនបរទេសនៅតាមរោងចក្រសហគ្រាស និងបានចាត់តាំងកម្លាំងនគរបាលចារកិច្ចនៅ តាមរោងចក្រ សហគ្រាស ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ក៏បានដាក់កម្លាំងចារកិច្ច ដើម្បីតាម ដាននិងស៊ើបអង្កេតផងដែរ។
សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាលនេះ សម្តេចតេជោធ្លាប់បានបញ្ជាក់ថា ជាការផ្តោតការយកចិត្តទុកដាក់ក្នុងអណត្តិថ្មីនៃព្រឹទ្ធសភា ដែលបានដាក់ចេញចំនួន២គឺរួមចំណែកជាមួយរដ្ឋាភិបាល ទាក់ទងកិច្ចការបរទេស ចូលរួមចំណែកក្នុងក្របខណ្ឌនៃការបរទេស (ការទូតសភា) និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ជម្រុញអោយសមាជិកព្រឹទ្ធសភា ចុះមូលដ្ឋានធ្វើការអោយកាន់តែជិតស្និទជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ងាយស្រួលដល់ការធ្វើគណនេយ្យភាពរបស់សមាជិកព្រឹទ្ធសភាជាមួយនឹងមូលដ្ឋាន។ គិតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងជាខេត្តទី១០ហើយដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញចុះជួបសំណេះសំណាល ខណៈផ្តើមដំបូងពីខេត្តកំពង់ចាម បន្ទាប់មកខេត្តត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និងថ្ងៃនេះនៅក្នុងខេត្តកំពង់ឆ្នាំង។
















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់