ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បរទេសកុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏ បានបន្តអំពាវនាវដល់បរទេស កុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាគ្មានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងមានទោសព្រហ្មទណ្ឌ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅក្រុមប្រឆាំងជ្រុលនិយម តែងតែយករឿងបរិស្ថាន និងសិទ្ធិមនុស្ស មកធ្វើជាឈ្នាន់នយោបាយ បង្កភាពវឹកវរ បង្កចលាចល និងអស្ថិរភាពដល់ប្រទេសកម្ពុជា ដោយជ្រកក្រោមផ្លាកអង្គការក្រៅរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាដើម ប៉ុន្ដែពួកគេកំពុងធ្វើការបម្រើឱ្យនយោបាយរបស់បរទេស មានបំណងប្រឆាំងរាជរដ្ឋាភិបាល។
សម្ដេចតេជោលើកឡើងថា ប្រទេសដទៃអាចអនុវត្តន៍ច្បាប់បាន ហេតុអ្វីកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ប្រទេសបាន? ដូច្នេះសម្តេចស្នើមិត្តភក្តិបរទេសយោគយល់ ពីព្រោះកម្ពុជាមិនអនុញ្ញាតឱ្យកើតមានភាពចលាចលនៅក្នុងប្រទេសឡើយ។ សម្តេចតេជោ បញ្ជាក់ថា ការឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅ គឺគ្មានជនណាមួយពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែពាក់ព័ន្ធនឹងអំពើក្បត់ និងការប្រមាថព្រះមហាក្សត្រ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឱ្យឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ៕
អត្ថបទ៖ BTV NEWS
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ