ព័ត៌មាន
អតីតពលករខ្មែរចងចាំការឈឺចាប់ដែលថៃធ្វើបាប និងអំពាវនាវពលរដ្ឋខ្មែរនៅថៃត្រឡប់មកធ្វើការក្នុងស្រុកវិញ
ក្រុមអតីតពលករដែលធ្លាប់ធ្វើការនៅប្រទេសថៃ បានអំពាវនាវ និងលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរងាកមកធ្វើការក្នុងស្រុកវិញ ជៀសវាងការប្រថុយប្រថានត្រឡប់ទៅប្រទេសថៃដោយខុសច្បាប់ ខណៈប្រទេសកម្ពុជាមានការងារសម្បូរបែបជាងមុន ទាំងប្រាក់ចំណូលសមរម្យ ទាំងការជួយកាត់បន្ថយការចំណាយ ជាពិសេសបានរស់នៅជិតក្រុមគ្រួសារ។
អ្នកស្រី តាន់ សុភា អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រកាត់ដេរ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះថា នៅពេលដែលបានវិលត្រឡប់ចូលមកទឹកដីស្រុកកំណើតវិញ អ្នកស្រីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដែលនៅរង់ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។
អ្នកស្រី បានឱ្យដឹងទៀតថា គិតមកដល់ពេលនេះ អ្នកស្រីបានធ្វើការងារក្នុងរោងចក្រកាត់ដេរប្រមាណ៩ខែហើយ ដោយមានអារម្មណ៍សប្បាយរីករាយ ដោយសារមានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។ ទន្ទឹមនេះ អ្នកស្រី បានរៀបរាប់ពីការចងចាំនៃរឿងអតីតកាលនៅប្រទេសថៃថា ការធ្វើការងារ និងរស់នៅទីនោះគឺជួបវិបត្តិច្រើន ដូចជា ការរស់នៅមានការរើសអើងជាតិសាសន៍ ហើយនៅពេលឈឺត្រូវទៅពេទ្យក៏ត្រូវចំណាយប្រាក់កាក់អស់ច្រើន និងមិនសូវទទួលបានការយកចិត្តទុកដាក់ជាដើម ដោយសារជាជនជាតិខុសគ្នា។
ស្រដៀងគ្នានេះ អ្នកស្រី ទូច សាម៉េត អតីតពលករ ដែលមានស្រុកកំណើតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នកំពុងធ្វើការងារនៅក្នុងរោងចក្រដូចគ្នាខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ទៅធ្វើការងារនៅប្រទេសថៃ សូមបោះបង់គំនិតចោលទៅ ពីព្រោះមានហានិភ័យខ្ពស់ណាស់។
អ្នកស្រី សុខា លីនដា សហជីពមូលដ្ឋាន និងជាប្រធានផ្នែករោងចក្រកាត់ដេរសម្លៀកបំពាក់ ដុង ឌូ បានចូលរួមផ្ញើរសារទៅកាន់ពលរដ្ឋខ្មែរដែលមិនទាន់វិលត្រឡប់មកកម្ពុជាវិញ និងអ្នកដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ សូមងាកមកធ្វើការក្នុងស្រុកវិញ ទី១.កុំឱ្យគេមើលងាយជាតិសាសន៍ថា មិនរកការងារឱ្យធ្វើ និងឱ្យប្រជាជនខ្លួនធ្វើការចំណាកស្រុក ទី២.ថៃ នៅតែបន្តឈ្លានពាន និងចង់បានណាស់ទឹកដីរបស់ខ្មែរ ជាពិសេសការសម្តែងជាប្រទេសរងគ្រោះ ទាំងដែលកម្ពុជាមិនដែលបំពានម្តងណាសោះទៅកាន់ប្រទេសថៃ និងចង់បានណាស់ក្នុងការរស់នៅសុខសន្តិភាព។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំយុទ្ធនាការណ៍ «ដាស់ស្មារតីជាតិ» ដើម្បីជំរុញការចងចាំផ្សារភ្ជាប់ជាមួយការឈឺចាប់ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជនដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ស្ថាប័នរបស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ និងបង្ហាញឱ្យឃើញថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជានៅតែតស៊ូជម្នះនូវបញ្ហាជាមួយស្មារតីរួបរួម ជួយគ្នាក្នុងគ្រាលំបាកដែលមិនអាចបំបែកបំបាក់បានជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦