ព័ត៌មាន
មន្ត្រីកសិកម្មខេត្តស្វាយរៀងអះអាងថាបន្លែប្រើប្រាស់ជីសរីរាង្គនិងជីធម្មជាតិទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋាន
ស្វាយរៀង ៖ មន្ត្រីផ្សព្វផ្សាយកសិកម្ម ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លោក ធាន វាសនា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានថ្លែងប្រាប់ទូរទស្សន៍ BTV អោយដឹងថា បច្ចុប្បន្នបន្លែប្រើប្រាស់ជីសរិរាង្គ និង ជីធម្មជាតិ រួមនឹងថ្នាំពុល សម្លាប់សត្វល្អិត ផ្សំដោយរុក្ខជាតិក្នុងស្រុក ត្រូវបានអ្នកហូបចុក និងប្រើប្រាស់គាំទ្រនៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្ត ។
លោកបានបន្តថា ការដែលបន្លែមានការគាំទ្រច្រើនជាងមុន ដោយសារមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ បានចុះធ្វើការអប់រំពន្យល់ពីការប្រើប្រាស់ដី និងជីកសិកម្ម បានត្រឹមត្រូវតាមបច្ចេកវិទ្យាដាំដុះ តម្រូវនិងអាកាសធាតុ ពិសេសធ្វើការកែប្រែដីឲ្យមានជីជាតិ និងប្រើប្រាស់ជីធម្មជាតិ និងជីសរីរាង្គ ចំណាយថ្លៃដើមតិចទទួលផលច្រើន ខណះដែលការដាំបន្លែរបស់កសិករគោលដៅពីពេលមុន ពួកគាត់ចំណាយថ្លៃដើមផលិតខ្ពស់ ទទួលផលមិនបានតាមការរំពឹងទុក បន្ទាប់ពីក្រុមផ្សព្វផ្សាយកសិកម្មឃុំ បន្លែត្រូវបានទីផ្សារក្នុងនិងក្រៅស្រុកគាំទ្រពីគ្រប់មជ្ឈដ្ឋាន ខុសពីបន្លែនាំចូលមកពីប្រទេសជិតខាង ។
តាមរបាការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តដែលទូរទស្សន៏ btv ទទួលបានតាមសារតេឡេក្រាម បញ្ជាក់ឲ្យដឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៦ នេះ កសិករបានធ្វើការដាំដុះបន្លែសរុប២ពាន់ហិចតា រួមមានដំឡូងមី ១ពាន់២៤៦ហិចតា ដំឡូងជ្វា៥៧ហិចតា និងបន្លែគ្រប់មុខចំនួន១ពាន់ហិចតា ។ ដោយ ៖ ភា សារិត






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦