ព័ត៌មាន
អ្នកជំនាញ៖ តម្លៃមាសនឹងហក់ឡើង ខណៈធនាគារកណ្តាលអាមរិកគ្រោងចាក់លុយចូល សម្រួលដល់សេដ្ឋកិច្ច
អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថ្លែងថា តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិ នឹងអាចហក់ឡើងវិញ ខណៈធនាគារកណ្តាល សហរដ្ឋអាមេរិកគ្រោងនឹងចាក់លុយចូល ដើម្បីសម្រួលដល់សេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារ បញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារ ធ្លាក់ថ្លៃ តម្លៃមាសនឹងហក់ឡើង។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសសកល និងការជួញដូរនៅលើទីផ្សារក្នុងស្រុក នេះថា ជុំវិញហាងឆេងមាស នៅដើមឆ្នាំ២០២៦ តម្លៃមាសលើទីផ្សារបានហក់ ឡើងយ៉ាងខ្លំាង ក្នុងតម្លៃប្រមាណ ៤.៨៩០ ដុល្លារអាមេរិក ក្នុងមួយអោន ដែលការហក់ឡើងថ្លៃនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ង់ បានចរចារត្រូវរ៉ូវគ្នា និងឈានទៅបើកច្រកសមុទ្រហ័រមូសឡើងវិញ។
លោក បន្តថា នៅក្នុងរយៈពេលចុងក្រោយនេះ ហាងឆេងមាសបានចុះថ្លៃគួរសម ជាក់ស្តែងនៅក្នុងរយៈប៉ុន្មានថ្ងៃមកនេះ តម្លៃមាសមានការប្រែប្រួលក្នុងចន្លោះ ៤.៤៨៥ ទៅ ៤.៥៨០ ដុល្លារអាមេរិក ក្នុងមួយអោនប៉ុណ្ណោះ ដែលធ្វើឱ្យតម្លៃហាងឆេងមាស បាននិងកំពុងរងសម្ពោធឡើងមិនរួច ដោយសារបញ្ហាប្រេងឥន្ធនៈ (ការអូសបន្លាយនៃការបិទខ្ទប់ច្រកសមុទ្រហ័រមូស) និងការហក់ ឡើងថ្លៃបន្តិចម្តងៗនៃប្រាក់ដុល្លារអាមេរិកផងដែរ។
ជុំវិញហាងឆេងមាសនេះ លោក បញ្ជាក់ថា ថ្មីៗនេះធនាគារកណ្តាលសហរដ្ឋអាមេរិក បានចេញរបាយការរណ៍ គម្រោងចាក់ លុយចូលក្នុងសេដ្ឋកិច្ច នៅក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស និងអន្តរ ជាតិ និងទប់នៃការកើនឡើងប័ណ្ណបំណុលជាដើម។ ដែលបញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ ចំណែកតម្លៃមាសនឹងហក់ឡើង ដែលនេះជាឱកាសសម្រាប់អ្នកធ្វើអាជីវកម្ម ដែលទិញមាសទុកក្នុងតម្លៃទាប អាចបញ្ចេញវិញនៅពេលតម្លៃមាសហក់ឡើង។
សូមបញ្ជាក់ថា តម្លៃហាងឆេងមាសអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ម្សិលមិញនេះ មាសមួយជីមានតម្លៃ ៥៤៨ ដុល្លារអាមេរិក, មួយ អោន ៤.៥៥១ ដុល្លារ, មួយតម្លឹង ៥.៤៨២ ដុល្លារ និងមួយគីឡូក្រាម មានតម្លៃប្រមាណ ១៤៦.១៧៧ ដុល្លារអាមេរិក៕
អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់