ព័ត៌មាន
ប្រមុខការទូតកម្ពុជា និងថៃ ជួបគ្នាពិភាក្សាទ្វេភាគីផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ បន្ធូរបន្ថយភាពតានតឹងតាមព្រំដែន និងបន្តអនុវត្តយន្តការទ្វេភាគីក្នុងឱកាសចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ UNSC
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ដោយផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ បន្ធូរបន្ថយភាពតានតឹងតាមព្រំដែន និងបន្តអនុវត្តយន្តការទ្វេភាគី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញនៃទំនាក់ទំនងប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះ ជាការបន្តអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីហ្វីលីពីន នៅកោះសេប៊ូ កាលពីដើមខែនេះ៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់