ព័ត៌មាន
ក្រសួងឧស្សាហកម្ម រៃអង្គាសថវិកាបានប្រមាណ ១៦៩ លានរៀល បរិច្ចាគដល់មូលនិធិគន្ធបុប្ផា
ភ្នំពេញ ÷ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននាំយកថវិកាដែលរៃអង្គាសបានប្រមាណ ១៦៩ លាន រៀល ដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា, ដោយការរៃអង្គាសថវិកានេះជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួច ផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទឹកចិត្តដល់បុគ្គល និងស្ថាប័ននានាឱ្យចូលរួមបរិច្ចាគក្នុងម្នាក់ៗ ១ ម៉ឺនរៀល ដើម្បី គាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារ។ យុទ្ធនា ការនេះបង្ហាញពីកម្លាំងនៃការរួបរួមគ្នា នៃការរួមចំណែកពីបុគ្គល និងស្ថាប័នជាច្រើន ទោះតិចតួចក្តី អាចជំរុញឱ្យមានការគាំទ្រដ៏ សំខាន់ សម្រាប់បុព្វហេតុដ៏ថ្លៃថ្លារបស់មូលនិធិ។
ស្របតាមយុទ្ធនាការនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៃអង្គាសថវិកាបានចំនួន ១៨.២៩៣. ០០០ រៀល និង ៣៦.៧៥៣,០១ ដុល្លារអាមេរិក សម្រាប់មូលនិធិគន្ធបុប្ផា។ សប្បុរសជនដែលបានបរិច្ចាគថវិការួមមាន ឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទូទាំងប្រទេស ក្នុងនោះថវិកាមួយផ្នែកដែលមានចំនួនជាង ១៥.២៩៥.០០០ រៀល និង ៦.៧៥៣,០១ ដុល្លារ ត្រូវបានផ្ទេរជូនដល់មូលនិធិតាមគណនីធនាគារ ហើយថវិកាបន្ថែមចំនួន ៣.០០០.០០០ រៀល និង ៣០.០០០ ដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិដោយផ្ទាល់នៅថ្ងៃនេះ។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិគន្ធបុប្ផា ដោយលើកឡើងពីតួនាទី ដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារកម្ពុជា។ ឯកឧត្តមក៏បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង និងមន្ទីរទាំងអស់ ព្រមទាំងរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្របុព្វហេតុដ៏សំខាន់នេះ។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផា ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner និងបានក្លាយជាមូលដ្ឋានគ្រឹះនៃការថែទាំ សុខភាពកុមារនៅកម្ពុជា ដោយផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់៕



អត្ថបទ៖ BTV NEWS
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត