ព័ត៌មាន
បណ្តាក្រសួង ស្ថាប័នរួមទាំងអាជ្ញាធររាជធានី និងខេត្តចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោស្តីពីCLV
ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញសារពិសេសបកស្រាយយ៉ាងច្បាស់លាស់ ស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថាCLVនោះ ថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត បណ្តាគណបក្សនយោបាយនានា និងបងប្អូនប្រជាពលរដ្ឋខ្មែរ បានចេញញត្តិប្រកាសគាំទ្រនូវសារពិសេសនេះយ៉ាងពេញទំហឹង ហើយជាមួយគ្នានេះពួកគេក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនដែលបានញុះញង់ និងបំភ្លៃការពិតចំពោះករណីខាងលើនេះផងដែរ។
តាមរយៈញត្តិប្រកាសគាំទ្រដល់សារពិសេសសម្តេចតេជោ ហ៊ុន សែន ដាច់ដោយឡែកពីគ្នាដែល ទូរទស្សន៍BTV ទទួលបានជាបន្តបន្ទាប់នាថ្ងៃនេះ បានលើកឡើងថា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជានោះ។
ក្នុងញត្តិរបស់ថ្នាក់ដឹកនាំ បណ្តាក្រសួង ស្ថាប័ន អាជ្ញាធរ និងបណ្តាគណបក្សនយោបាយទាំងនោះបានលើកឡើងទៀតថា«យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាមនេះដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាដើម»។
សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបីនេះ ធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
បើតាមសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា កម្ពុជា បានទទួលផលច្រើនជាងប្រទេសឡាវ និងវៀតណាម ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ដែលហៅកាត់ថា CLV ខណៈផ្តួចផ្តើមឲ្យមានក្របខណ្ឌនេះគឺសម្តេចតែម្តងពុំមែនភាគី វៀតណាមដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។
តាមរយៈផ្ញើសារពិសេសជូនដល់បងប្អូនប្រជាពលរដ្ឋនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាក្រោយបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)ក្នុងឆ្នាំ១៩៩៩នោះ គឺបានជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងបីបានច្រើន ខណៈប្រជាពលរដ្ឋខ្លះមានបញ្ហាសុខភាព ជាពិសេសស្រ្តីមាន ផ្ទៃពោះគឺបានបញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា បន្ទាប់ពីធ្វើនូវហេដ្ឋារចនាសម្ព័ន្ធស្រួលហើយនោះ៕



អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ