ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យមន្រ្តីរាជការហ៊ានលើកឡើងពីបញ្ហាប្រឈម ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តតាមដាន ហើយឆ្លើយតបសាធារណមតិជាប្រចាំ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យហ៊ានរាយការណ៍ពីកង្វល់ និងបញ្ហាប្រឈមនានាដែលខ្លួនបានជួបប្រទះ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់។
យោងតាមរបាយការណ៍បូកសរុបវឌ្ឍនភាព ដែលអានដោយ ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការនៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលពេញមួយខែឧសភានេះ ក្រសួងបានសម្រេចនូវកិច្ចការងារជាច្រើនគួរជាទីមោទនៈ ដែលគ្របដណ្តប់ទាំងលើការងារស្នូល និងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។
ក្នុងនាមជាប្រធានអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ទាំងនៅថ្នាក់កណ្តាល និងតាមបណ្តាមន្ទីររាជធានី-ខេត្ត។
ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “បើទោះបីជាក្រសួងមុខងារសាធារណៈបានសម្រេចនូវកិច្ចការរបស់ខ្លួនជាច្រើនក៏ដោយ ក៏យើងនៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការពិភាក្សា និងស្វែងរកធាតុចូលបន្ថែម។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់រូបនៃក្រសួងមុខងារសាធារណៈ ឱ្យចូលរួមរាយការណ៍ និងលើកឡើងពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានាដែលបានជួបប្រទះ ដើម្បីយើងរួមគ្នាពិភាក្សារកដំណោះស្រាយបានទាន់ពេលវេលា។”
បន្ថែមពីលើការជំរុញឱ្យមានការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់ការលើកឡើង ឬបញ្ហានានាដែលកើតចេញពីមតិយោបល់របស់សាធារណជន ដើម្បីធានាបាននូវការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់