ព័ត៌មាន
ដាស់ស្មារតី! យុវជនប្តេជ្ញាបង្វែរការឈឺពីសត្រូវឈ្លានពានកសាងសមត្ថភាព ដើម្បីជាខែលការពារជាតិ
ភ្នំពេញ៖ ក្រុមយុវជនខ្មែរនៅតែចង់ពីការលះបង់ជីវិតរបស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីកម្មក្នុងសង្រ្គាមឈ្លានរបស់ថៃមកលើទឹកដីកម្ពុជា និងមិនអាចបំភ្លេចបាននូវទុក្ខលំបាករបស់ជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។ ជាពិសេស ចង់ចាំនូវព្រឹត្តិការណ៍កើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលវីរៈកងទ័ពមួយរូបដំបូងគេបានពលីនៅសមរភូមិ។ ជាការដាស់ស្មារតី ក្រុមយុវជន បានប្តេជ្ញាថានឹងប្រែក្លាយការឈឺចាប់នេះឱ្យទៅជាការកសាងសមត្ថភាព តាមរយៈការប្រឹកប្រែងរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ដើម្បីក្លាយជាឆ្អឹងខ្នងនៃសង្គមជាតិដ៏រឹងមាំ។ ក្នុងរយៈពេលមួយឆ្នាំនៃអំពើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្រុមយុវជនខ្មែរ នៅតែចង់ចាំពលីកម្មរបស់វីរកងទ័ព វីរនគបាល និងទុក្ខលំបាករបស់ជនភៀសឹក ជាពិសេស ការលះបង់ជីវិតរបស់ព្រិន្ទបាលឯក សួន រោន ដែលជាវីរកងទ័ពដំបូងគេ ត្រូវបានពលីនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។ ក្រុមយុវជន បានលើកឡើងថា ជាការដាស់ស្មារតី យុវជនគ្រប់រូបត្រូវបង្វែរការឈឺចាប់នេះឱ្យក្លាយជាកម្លាំងស្មារតី រួបរួមសាមគ្គីភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាយុវជនខ្លាំង មានសមត្ថភាព មានចំណេះជំនាញ ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងដើម្បីក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ យុវជនគ្រប់រូប ត្រូវស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងដើរតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការដោះស្រាយជម្លោះព្រំដែន។
សូមបញ្ជាក់ថា នៅរសៀសថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នឹងរៀបចំកម្មវិធីដាស់ស្មារតីជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
កម្មវិធី «ដាស់ស្មារតីជាតិ» រៀបចំឡើងក្នុងគោលបំណង ដើម្បី ជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱក្យកាន់តែរឹងមាំ និង បញ្ចៀសការបញ្ឆេះគំនុំគំកួន ការសងសឹក ទស្សនៈជ្រុលនិយម ចង្អៀតចង្អល់ ព្រមទាំង បង្កើតជាវេទិកា ជំរុញជាចលនា ផ្សារភ្ជាប់ជាមួយដៃគូរ ឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត និងពង្រឹងស្មារតី និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច និងកើតមានឡើងនាថ្ងៃអនាគត៕ អត្ថបទ៖ ធូ វិរៈ




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦