ព័ត៌មាន
គ្រឿងញៀនជាង ៥តោន ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤
ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន ដកហូតសាធាតុញៀនសរុបជាង៥តោន។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរង ទទួលការដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់លោកផ្ទាល់ នាយកមន្ទីរប្រឆាំងគ្រឿងឲ្យស្រាវជ្រាវបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ច្រើនករណី ហើយឧក្រិដ្ឋជនភាគច្រើនគឺជាជនជាតិចិន និងវៀតណាម និងដកហូតគ្រឿងញៀនសរុបចំនួនជាង៥តោនដែលជាចំនួនមួយយ៉ាងច្រើនខុសពីឆ្នាំកន្លងទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤។

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណីគ្រឿងកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ គឺយកបញ្ហាគ្រឿងញៀនជាអាទិភាព ដែលត្រូវស្រាវជ្រាវបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត ហើយតែងតែយកថ្ងៃទី២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាដុតបំផ្លាញគ្រឿងញៀន។

ជាចុងក្រោយលោកនាយកមន្ទីរប្រឆាំងគ្រឿងញៀនក៏បានបញ្ជាក់ជាថ្មីជូនដល់សាធារណៈជនថា គ្រឿងញៀនដែលកម្លាំងជំនាញបង្ក្រាបាន គឺធ្វើនីតិវិធីបញ្ជូនទៅតុលាការ ចំណែកគ្រឿងញៀនដែលអាចដុតបំផ្លាញចោលបានលុះត្រាតែតុលាការចេញសាលដីការកំណត់ទោស ទើបកម្លាំងជំនាញមានសិទ្ធិក្នុងការដុតបំផ្លាញចោលបាន។ លោកបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលបង្ក្រាបបានក្នុងឆ្នាំ២០២៤នេះ អាចឆ្នាំ២០២៥ទើបដុតបំផ្លាញបាន ទំរាំតុលាការចេញដីការសម្រេចកាត់ទោសក្រុមឧក្រិដ្ឋជនជាស្ថាពរ៕

អត្ថបទ៖ កុម្ភះ
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត