ព័ត៌មាន
សកម្មជនគណបក្សប្រឆាំងចំនួន ៥១នាក់នៅស្រុកស្អាង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្រោមបរិយាកាសនៃការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាពជាក់ស្តែង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅទទួលសកម្មជនមកពីគណបក្សភ្លើងទៀន ចំនួន ៥១នាក់ ដោយក្នុងនោះមកពីឃុំស្វាយប្រទាល ចំនួន២៤នាក់ និងឃុំតាលន់ ចំនួន២៧នាក់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការសម្រេចចិត្តចូលមកជ្រកក្រោមដំបូលគណបក្សប្រជាជនកម្ពុជារបស់សកម្មជនគណបក្សប្រឆាំងទាំង ៥១នាក់នេះ គឺធ្វើឡើងដោយមើលឃើញជាក់ស្តែងពីការដឹកនាំដ៏ច្បាស់លាស់ ត្រឹមត្រូវ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។ បងប្អូនអតីតសកម្មជនបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើគំរូវីរភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងរក្សាបាននូវសុខសន្តិភាពយ៉ាងរឹងមាំជូនជាតិមាតុភូមិ។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំងអស់។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាពលរដ្ឋ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ និងបើកចំហទ្វារជានិច្ចក្នុងការទទួលស្វាគមន៍រាល់បងប្អូនដែលមានបំណងចង់រួមរស់ និងកសាងប្រទេសជាតិជាមួយគ្នា។
ភ្លាមៗបន្ទាប់ពីបញ្ចប់ពិធីទទួលសកម្មជនរួចរាល់ លោក រស់ ចំណាន បានបន្តដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនកុមារកំព្រាឪពុកម្តាយចំនួន ៥ នាក់ ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងបន្ទុកដ៏លំបាកជាមួយជីដូនជីតា។
សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួល និងយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ដើម្បីជួយសម្រួលដល់ការរស់នៅ និងការសិក្សារបស់ក្មួយៗកុមារកំព្រា លោក រស់ ចំណាន បានប្រគល់ជូននូវសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ កង់ចំនួន ២ គ្រឿង (សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀន) កាតាប ចំនួន ៥ កាតាប សៀវភៅ ចំនួន ៣០ ក្បាល អង្ករ ចំនួន ២ បាវ ត្រីខ ចំនួន ២ យួរ ទឹកត្រី ចំនួន ២ យួរ ទឹកស៊ីអ៊ីវ ចំនួន ២ យួរ មី ចំនួន ២ កេស ភួយ ចំនួន ៥ ភួយ និងថវិកាមួយចំនួនទៀតផងដែរ។
ការចុះជួយដល់ខ្នងផ្ទះប្រជាពលរដ្ឋខ្វះខាត និងកុមារកំព្រានៅពេលនេះ បានធ្វើឱ្យជីដូនជីតា ក៏ដូចជាកុមារទាំង ៥ នាក់ រំភើបចិត្តឥតឧបមា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម គួច ចំរើន ក៏ដូចជាលោក រស់ ចំណាន និងក្រុមការងារទាំងអស់ ដែលមិនដែលបោះបង់ប្រជាពលរដ្ឋចោល និងតែងតែមកជួយសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ក្នុងស្មារតី «សាមគ្គីភាព និងការចែករំលែក» មិនទុកឱ្យប្រជាពលរដ្ឋរស់ដោយឯកកោ និងដោយអត់បាយនោះឡើយ៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦