ព័ត៌មាន
ក្រុមសិប្បករកំពុងបង្កើនសមត្ថភាពផលិត ឆ្លើយតបតម្រូវការទីផ្សារក្រោយមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ
ភ្នំពេញ៖ ក្រុមសិប្បករ បានលើកឡើងថា ក្រោយការបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃជាមួយកម្ពុជាអស់រយៈពេលជិតមួយឆ្នាំមកនេះ សន្ទុះផលិតកម្មក្នុងស្រុកបានបង្ហាញពីសមត្ថភាពកាន់តែច្បាស់ ក្នុងការផ្គត់ផ្គង់ផលិតផលជាតិទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងមានតម្រូវការកើនឡើង ដោយសារស្មារតីពហិការទំនិញនាំចូលពីថៃរបស់ពលរដ្ឋខ្មែរ ហើយងាកមកប្រើប្រាស់ផលិតផលជាតិយ៉ាងផុលផុស ខណៈដែលផលិតក្នុងស្រុកមានការទទួលស្គាល់ទាំង គុណភាព អនាម័យ និងមានរសជាតិឆ្ងាញ់ មិនចាញ់ផលិតផលនាំចូល។
ក្រុមសិប្បករ បានវាយតម្លៃថា ជិតមួយឆ្នាំមកនេះ ការកសាងសមត្ថភាព និងរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលជាតិនៅលើទីផ្សារគឺមានការរីកចម្រើនគួរអោយគត់សម្គាល់។ ជាក់ស្តែងខ្សែក្រវាត់ផលិតកម្មរបស់សហគ្រាសរបស់ពួកគេ កំពុងមមាញឹងខ្លាំង ដើម្បីផលិតផ្គត់ផ្គង់បម្រើឱ្យទីផ្សារក្នុងស្រុកកំពុងកើនឡើង។ ពួកគេថា បច្ចុប្បន្ននេះ ផលិតផលជាតិច្រើនលើសលុប ត្រូវបានតាំងលក់នៅតាមផ្សារទំនើបនានានៅទូទាំងប្រទេស ជាពិសេស នៅតាមផ្សារទំនើបនៅរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប ជីប ម៉ុង, ផ្សារទំនើប Lucky និងផ្សារទំនើប អ៊ីអន ជាដើម។
ក្រុមសិប្បករ បានអះអាងថា ការរីកចម្រើនទីផ្សារក្នុសស្រុកនាពេលនេះ ក៏ដោយសារតែ មានការជួយជំរុញយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នជំនាញ ដែលបានជួយទៅលើបច្ចេកទេស ការស្វែកទីផ្សារ និងការផ្តល់ភាពអនុគ្រោះផ្នែកពន្ធសហគ្រាសក្នុងស្រុកទាំងអស់។ ស្របពេលមានសន្ទុះគាំទ្រពីពលរដ្ឋ ក្រុមសិប្បករទាំងនោះ នៅតែអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ បន្តគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត ដើម្បីភាពរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជា បង្កើតឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានកាន់តែច្រើនឡើង។
ឯកឧត្ដម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី «សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦» នៅរសៀលថ្ងៃទី ២៥ ឧសភា ថា ស្មារតីរួបរួមរបស់ពលរដ្ឋខ្មែរ បាននាំឱ្យទំនិញតាមទីផ្សារមានដាក់លក់ផលិតផលក្នុងស្រុកប្រមាណ ៨០ភាគរយ ដែលអាចជំនួសឱ្យផលិតផលថៃ។ ឯកឧត្ដម បន្តថា ជាមួយគ្នា ក្រសួងពាណិជ្ជកម្មក៏កំពុងពង្រីកទីផ្សារថ្មីបន្ថែមទៀត ដើម្បីនាំចេញកសិផលទៅក្រៅប្រទេស ដូចជា ប្រទេសចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតដូចជា រុស្ស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា៕អត្ថបទ៖ ធូ វិរៈ







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់