ព័ត៌មាន
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាទាំង៧សាលា ក្នុងមូលដ្ឋានខណ្ឌដូនពេញ បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ ដល់សិស្សានុសិស្សដើម្បីក្លាយជាធនធានល្អ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងក្នុងសង្គមជាតិ ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ សាលាបឋមសិក្សាចតុមុខបានបើកកិច្ចប្រជុំ បូកសរុបការងារចុះពិនិត្យតាមដាន វាយតម្លៃនិងគាំទ្រការអនុវត្តស្ដង់ដារសាលាបឋមសិក្សាគំរូ ឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមវត្តមានលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ មន្រ្តីនៃការិយាល័យអប់រំ និងគណៈគ្រប់គ្រងសាលាបឋមសិក្សាចតុមុខ រួមទាំងលោកគ្រូអ្នកគ្រូ ជាង១០០នាក់ផងដែរ នៅសាលាប្រជុំសាលាបឋមសិក្សាចតុមុខ ។
លោក ហេង លេង ប្រធានការិយាល័យអប់រំ បានលើកឡើងផងដែរថា លោកគ្រូអ្នកគ្រូ ត្រូវបានយកចិត្តទុកដាក់ការបង្រៀន ការផ្សព្វផ្សាយ ដល់សិស្ស និងលក្ខណៈបច្ចេកទេសនៃការបង្រៀន ព្រោះជាសម័យឌីជីថល ដែលមានសកម្មភាពផ្សេង បង្ហោះក្នុងបណ្ដាញសង្គម ពីការរិះគន់ និងសសើរ ដូច្នេះ លោកគ្រូអ្នកគ្រូ ត្រូវមានទំនួលខុសត្រូវ ជាចាំបាច់។
ក្នុងនោះដែរលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានលើកឡើងថា សូមថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាទាំង៧ បានបង្ហាត់បង្រៀនសិស្សានុសិស្សនៅសាលាបឋម ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦ បានបណ្ដុះបណ្ដាលថ្នាក់សិស្សគឺថ្នាលដុសខាត ចំណេះដឹង និងទំលាប់ល្អក្នុងគ្រួសារ និងសង្គមជាតិ បន្តទៅថ្ងៃមុខ។ ជាពិសេសលោកអភិបាលសំណូមពរដល់គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ មានបញ្ហាអ្វីត្រូវរកដំដោះស្រាយ និងត្រូវចេះសាមគ្គីផ្ទៃក្នុង។
ក្នុងកិច្ចប្រជុំបូកសរុបនិងតាមដាននេះដែរ លោកអភិបាលក៏បានប្រគល់នៅប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃល្អ និងការបង្រៀនដល់សិស្សានុសិស្សមានចំណាត់ថ្នាក់ល្អប្រសើរផងដែរ៕អត្ថបទ៖ កុម្ភៈ







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់