ព័ត៌មាន
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ គឺមានរយៈពេលមួយឆ្នាំហើយដែលយោធាថៃបានបើកការបាញ់ប្រហារសម្លាប់យុទ្ធជនខ្មែរនៅលើទឹកដីខ្មែរក្នុងខេត្តព្រះវិហារ, ក្នុងពេលរំឭកដ៏ការឈឺចាប់នេះប្រមុខការពារជាតិបានអំពាវនាវដល់ខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរៈកងទ័ពខ្មែរ ព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនេះ ប្រមុខការពារជាតិកម្ពុជា បានឧទ្ទិសចំពោះពលីកម្មវីរកងទ័ព សួន រោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យប្រឹងប្រែង កាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និងកសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ។
ឯកឧត្តមបានថ្លែងថា៖«សូមឱ្យក្តីឈឺចាប់នេះ ក្រើនរំលឹកកូនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។
ឯកឧត្តមបានឧទ្ទិស បុណ្យកងកុសលទាំងឡាយយិតយោងដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ សួន រោន បានទៅដល់ទីស្ងប់សុខ៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់