ព័ត៌មាន
កម្ពុជា បន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចប្រជុំនៅ UN
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមមិត្តនៃអភិបាលកិច្ចសកល ក្រោមប្រធានបទ៖ «ការកែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចសកល៖ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល» នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។
ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការស្រុតចុះនៃសេដ្ឋកិច្ច និងបញ្ហាប្រឈមសកលថ្មីៗ។
ឯកឧត្តមបានថ្លែងថា កម្ពុជា បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ឯកឧត្តមបានបន្តថា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួនពីសង្គ្រាមឆ្ពោះទៅកាន់សន្តិភាព កម្ពុជាបានលើកឡើងថា ការសន្ទនា ការទូត និងសកម្មភាពរួម គឺជាមាគ៌ាចាំបាច់ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់