ព័ត៌មាន
ប្រធានក្រុមការងារចុះមូលដ្ឋាន ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
កំពង់ធំ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ មកពីឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះដែរលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនសមាជិកសមាជិកាបក្សទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារបក្សឱ្យកាន់តែប្រសើរឡើង លោកអ្នកឧកញ៉ាបណ្ឌិត បានផ្តល់ការណែនាំ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដល់ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង ៧ ក៏ដូចជាគណៈកម្មាធិការគណបក្សស្រុក និងឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តតាមទិសដៅការងារដែលគណបក្សបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព។ ជាពិសេសទាំងសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក ក៏ដូចជាសមាសភាពក្រុមការងារគណបក្សស្រុក-ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារដែលជួបការលំបាក ឬគ្រួសារដែលមានសមាជិកទទួលមរណភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ រក្សាចាស់ បង្កើនថ្មី” ដើម្បីកៀរគរកម្លាំងសាមគ្គីបន្ថែម ក្នុងស្មារតីបម្រើជាតិ និងប្រជាជន ហើយត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។
ក្នុងឱកាសនោះដែរប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ក៏បាននាំយកនូវអំណោយចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលបានចូលរួមទាំង ៦៩០០នាក់ ផងដែរ៕













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់