ព័ត៌មាន
កុមារីជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ ប្តេជ្ញាខិតខំរៀនសូត្រដើម្បីក្លាយជាពេទ្យយោធា
ភ្នំពេញ៖ កុមារីជាជនភៀសសឹកមួយរូបក្នុងចំណោមកុមាររាប់ម៉ឺននាក់ដែលធ្លាប់រត់គេចពីគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ លើសាលារៀនរបស់ពួកគេនៃសង្គ្រានឈ្លានពានកម្ពុជា នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៥ និងបានមកចូលរួមផ្ទាល់ក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវការឈឺចាប់ និងស្មារតីចងចាំពីទង្វើឈ្លានពានរបស់ថៃហើយប្តេជ្ញាខិតខំរៀនសូត្រដើម្បីក្លាយជាពេទ្យយោធានាពេលអនាគត។

ក្នុងអំឡុងពេលចាក់បញ្ចាំងទស្សនីយភាពអំពីរូបនាងនៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» កុមារី ទេព ចិន្តា និងម្តាយ រួមទាំង អ្នកចូលទស្សនារាប់រយនាក់ បានរំជួលចិត្តរំលឹកពីការលំបាកនៃការឈ្លានពានរបស់ថៃមកប្រទេសកម្ពុជា។ កុមារីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឱ្យជាតិរឹងមាំ។ ចិន្តា បានបង្ហាញនូវការប្តេជ្ញាចិត្តថា នៅពេលអនាគតនាងនឹងធ្វើជាយុវជនល្អម្នាក់ និងជាទំពាំងស្នងឫស្សីគំរូតាមរយៈការខិតខំរៀនសូត្រ ព្រោះនាងចង់ចូលបម្រើយោធាដូចឪពុករបស់នាងដែរ។
ចំណែកម្តាយរបស់កុមារីរូបនេះ បានលើកឡើងថា ដើម្បីបំពេញបំណងកូន គាត់បានប្តេជ្ញាតស៊ូពុះពារគ្រប់ឧបសគ្គទាំងអស់ ដើម្បីឱ្យកូនបានចូលរៀនបានចប់ ព្រោះកូនរបស់គាត់ចង់ក្លាយជាពេទ្យយោធានៅពេលនាងធំឡើង។
សូមជម្រាបថា គិតត្រឹតម៉ោង ៦ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកជាង ៣ ម៉ឺននាក់ទៀត ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ គឺមិនទាន់អាចវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានដោយសុវត្ថិភាពនៅឡើយ ដោយសារយោធាថៃឈ្លានពាន ដាក់បន្លាលួស ទូកុងតឺន័រ រារាំងមិនឱ្យពួកគាត់ចូលទៅផ្ទះសម្បែងវិញបាន៕ អត្ថបទ៖ ធូ វិរៈ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់