ព័ត៌មាន
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានចាប់ផ្តើមហើយ ខណៈពេលបេក្ខជនប្រឡងប្រជែងវិញ្ញាសាវេនទី១ វិញ្ញាសាវេនទី២ ទី៣ ទី៤ និងទី៥ កំពុងតាក់តែងនៅឡើយ
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអ្នកសារព័ត៌មានជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា នៅក្នុងដៃរបស់ឯកឧត្តម ជាវិញ្ញាសាដែលទើបតែជ្រើសរើសមុននេះបន្តិច និងបានរៀបចំក្តៅៗ។ ដំណើរការនេះ គឺដើម្បីធានាបាននូវការប្រឡងប្រជែង ជាពិសេសការចេញវិញ្ញាសាមិនមាននណាម្នាក់ដឹងមុននោះទេ សូម្បីតែឯកឧត្តមខ្លួនឯង ដែលជាអ្នកជ្រើសរើសប្រធានវិញ្ញាសាក៏ដោយ។ លើសពីនេះ ឯកឧត្តមក៏បានបញ្ជាក់ថា រាល់សន្លឹកកិច្ចការរបស់បេក្ខជន គឺមានហត្ថលេខារបស់ឯកឧត្តមគ្រប់សន្លឹកតែម្តង។
សូមជម្រាបថា ពេលដែលការប្រឡងវិញ្ញាសាសរសេរវេនទី១ កំពុងចាប់ផ្តើម ស្របពេលដែលវិញ្ញាសាវេនទី២ ទី៣ ទិ៤ និងទី៥ ក៏កំពុងតាក់តែងនៅឡើយ។ វិញ្ញាសាដែលបេក្ខជនត្រូវប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ មានចំនួន៥ រួមមាន៖ ១.វិញ្ញាសាសរសេររដ្ឋប្បវេណី, ២.វិញ្ញាសាសរសេរព្រហ្មទណ្ឌ, ៣.វិញ្ញាសាសរសេរទំនាក់ទំនងអន្តរជាតិ, ៤.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និង ៥.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់