ព័ត៌មាន
សិល្បករសិល្បការិនីត្រៀមចូលរួមសម្តែងអបអរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
សិល្បករ សិល្បការិនីរបស់នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមរៀបចំការសម្តែងសិល្បៈ ទស្សនីយភាពអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

លោក ឈាង ឆដាភ័ក្រ ប្រធាននាយដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា ដើម្បីចូលរួមអបអរសាទរព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្តនេះ មន្រី្តរាជការ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព នឹងធ្វើការប្រគុំស្គរចម្រុះ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងនោះនាយកដ្ឋានបានត្រៀមកម្លាំងសិល្បករ សិល្បការិនីជាច្រើននាក់ ដើម្បីចូលរួមប្រគុំស្គរ គឺត្រៀមចូលរួមសម្តែងនៅទីតាំងប្រារព្ធពិធីបើកការដ្ឋាន ដែលស្ថិតនៅក្នុងស្រុកគៀនស្វាយខេត្តកណ្តាល និងប្រគុំស្គរ នៅទីតាំងក្រសួងការពារជាតិ និងត្រៀមចូលរួមអបអរសាទរការសម្តែងនាពេលរាត្រី ជាមួយសាលារាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរក្នុងនាមជាមន្រី្តការ លោក ឈាង ឆដាភ័ក្រ រួមនិងសិល្បករ សិល្បការិនី ពិតជាមានសេចកី្តសាទរ និងសេចកី្តរីករាយយ៉ាងក្រៃលែង ចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណន តេជោ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ព្រោះថាព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធិផលថ្មីមួយ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជនកម្ពុជា តាមរយៈការដឹកនាំជញ្ជូន វិស័យកសិកម្ម វិស័យទេសចរ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃប្រវតិ្តសាស្រ្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ដែលទទួលបាននូវសមិទ្ធិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្រី្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ព្រែកជីក «ហ្វូណន តេជោ» បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់ទីវត្តអារាម សាលារៀនឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕


-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត