ព័ត៌មាន
វិនិយោគិនកូរ៉េវាយតម្លៃខ្ពស់ចំពោះការបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជាលើវិស័យឧស្សាហកម្ម
នាយកក្រុមហ៊ុនកូរ៉េ បានវាយតម្លៃខ្ពស់ ជុំវិញការជំរុញបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតរបស់កម្ពុជា ដែលកំពុងមាន ឧត្តមភាពខ្ពស់ សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត និងបានធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អ ប្រសើរ។
លោក DooYeun Lee អគ្គនាយកក្រុមហ៊ុន Yura Harness Cambodia ជាក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ បានមក បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខា- ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ, លោកបានរាយការណ៍អំពីវឌ្ឍនភាព នៃសកម្មភាព វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ និងបានជម្រាបជូនអំពីផែនការនៃការពង្រីកការវិនិយោគ ទន្ទឹមនឹងតម្រូវការជ្រើសរើសកម្មករបន្ថែម និងមានតម្រូវការវត្ថុធាតុដើមក្នុងស្រុក។
លោកក៏បានជម្រាបជូនអំពីការគិគគូរបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា ក្នុងរយៈពេលដែលបម្រើការងារ នៅកម្ពុជា លើឧស្សាហកម្មយានយន្តប៉ុន្មានឆ្នាំកន្លងមកនេះ លោក DooYeun Lee បានកត់សម្គាល់ឃើញថា កម្ពុជាមានឧត្តមភាព ខ្ពស់ សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត។ បន្ថែមលើនេះ លោកបានចែករំលែកនូវទស្សនៈមួយចំនួន សំដៅចូលរួមធ្វើ ឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណ ដែលក្រុមហ៊ុនបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានវាយ តម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក និងបានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគ ក៏ដូចជាគម្រោងបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង ក្នុងបរិបទស្ថានភាពពិភពលោកបច្ចុប្បន្ន៕អត្ថបទ៖ សុន រ៉ាឌី,







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់