ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលសម្រេចបាន និងបន្តការពារ ថែរក្សា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជាក់ថា កម្ពុជា បានផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលសម្រេចបាន ហើយនឹងខិតខំបន្តការពារ ថែរក្សា សន្ដិភាពដែលសម្រេចបាននេះឱ្យបានទោះបីឋិតនៅក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី «ដាស់ស្មារតីជាតិ» (Day of Reckoning) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តមបានថ្លែងថា គោលបំណងតែមួយគត់នៃកម្មវិធីដាស់ស្មារតីជាតិ (Day of Reckoning)គឺនាំមកនូវការជួបជុំក្រោមដំបូលតែមួយ ដើម្បីរំឭកនិងចងចាំអំពីអតីតកាលដ៏ជូរចត់ ប៉ុន្តែ ពោរពេញដោយមនោសញ្ចេតនា ដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលប្រជាជនកម្ពុជាទាំងមូលបានឆ្លងកាត់រួមគ្នា ក្នុងនាមជាប្រជាជាតិមួយ។ កម្ពុជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលយើងសម្រេចបានដោយលំបាកនេះ។
ឯកឧត្តមបញ្ជាក់ថា សន្តិភាពគឺជាអ្វីដែលយើងទាំងអស់គ្នាតែងបន្តការពារ ថែរក្សា និងប្រកាន់ខ្ជាប់ជានិច្ច ព្រមជាមួយនឹងស្មារតីនៃការរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប»។
សូមបញ្ជាក់ថា កម្មវិធីដាស់ស្មារតីជាតិ (Day of Reckoning) កាលពីម្សិលមិញនេះ បានរំឭកដល់ការឈឺចាប់ ដែលជាតិប្រជាជាតិកម្ពុជាទាំងមូលបានឆ្លងកាត់, ក្នុងពេលចូលរួមកម្មវិធីនេះ ទឹកភ្នែកប្រជាពលរដ្ឋ និងមហាជនទាំងអស់ បានស្រក់រាប់លានដំណក់ ដែលធ្វើឱ្យនឹកដល់ការលះបង់ ពលិកម្មគ្រប់បែបយ៉ាងរបស់បុព្វបុរស វីរបុរសគ្រប់ៗជំនាន់ ក្នុងបុព្វហេតុជាតិមាតុភូមិ។ ទឹកភ្នែកនេះគឺជាការដាស់តឿនស្មារតីកូនខ្មែរគ្រប់រូបឱ្យក្រោកឈរឡើង បន្តស្មារតីជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីរុញច្រាននាវាកម្ពុជាឆ្ពោះទៅត្រើយសន្តិភាពជានិច្ចនិរន្តរ៍។ ប្រជាជាតិកម្ពុជា មិនបំភ្លេចការឈឺចាប់ យើងរឹតតែត្រូវរំឭកការឈឺចាប់នេះដើម្បីប្រែក្លាយទៅជាកម្លាំង ដើម្បីពង្រឹងជាតិយើង៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់