ព័ត៌មាន
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រ និងជាថ្នាក់ដឹកនាំគំរូដែលបានជួយកៀរគរមូលនិធិ ដែលធ្វើមន្ទីរមានធន់ធានសម្រាប់ជួយព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ។ ឯកឧត្តមសាស្ត្រាចារ្យ បានបន្តទៀតថា “ក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមារបានប្រមាណ ២៧ លាន ៥ សែននាក់។ បច្ចុប្បន្ន មន្ទីរពេទ្យមានគ្រែសម្រាកព្យាបាលសរុបប្រហែលជាង ៣,០០០ គ្រែ និងមានបុគ្គលិកបម្រើការងារជាង ៣,0០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងពីរកន្លែងក្នុងប្រទេសកម្ពុជា ត្រូវចំណាយថវិកាប្រហែល ៤៥ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យបានចំណាយអស់ថវិកាប្រមាណ ១៦ លានដុល្លាររួចទៅហើយ។” ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Denis Laurent មានប្រសាសន៍ថា “មូលនិធិគន្ធបុប្ផាស្វីស បានប្ដេជ្ញាចិត្តថានឹងបន្តជួយគាំទ្របន្ថែមទៀតនៅឆ្នាំ ២០២៧។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមថ្លែងអំណរគុណនិងកោតសរសើរដល់ការរីកចម្រើននៃវិស័យសុខាភិបាល និងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ ក៏ដូចជាគ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបានល្អប្រសើរ ហើយកាកបាទក្រហមកម្ពុជា នៅបន្តឧបត្ថម្ភគាំទ្រតាមលទ្ធភាព៕










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់