ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ ការរៀបចំការប្រឡង មានលក្ខណៈ សុក្រឹត្យ ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌ សម្រាប់បេក្ខជន ដោយធានាបានថា អ្នកចេះជាងគេ គឺជាប់
នៅក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន អំពីចំណាប់អារម្មណ៍ ចំពោះការរៀបចំការប្រឡងប្រជែងដែលដឹកនាំដោយ ក្រសួងមុខងារសាធារណៈ ឯកឧត្តមបានមានប្រសាសន៍ថា “ថ្ងៃនេះគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ជាពិសេសគឺឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ទាល់តែម្តង គឺធ្វើការប្រឡងជ្រើសរើស រយៈពេល ១ថ្ងៃពេញ ដើម្បីជ្រើសរើសមន្ត្រីបច្ចេកទេសជំនាញខាងច្បាប់ ចំនួន ៤៥រូប។ នេះគឺជាលើកទី១ ដែលការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ រៀបចំតាមរយៈយន្តការរួមមួយ ដឹកនាំដោយក្រសួងមុខងារសាធារណៈ ផ្អែកលើយន្តការនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលកន្លងមកក្រសួងយុត្តិធម៌រៀបចំដោយខ្លួនឯង។”
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា “ការរៀបចំនេះ ឃើញថាមានការរៀបចំបានល្អ មានភាពសុក្រឹត្យ អាចជឿជាក់បាន ដែលទី១. យន្តការដឹកនាំ គឺដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែម្តង និងទី២. គឺកិច្ចដំណើរការ គឺមានភាពសុក្រឹត្យ មានការសម្ងាត់គ្រប់ដំណាក់កាលទាំងអស់ រួមទាំងដំណាក់កាលនៃការរៀបចំវិញ្ញាសា ការចេញវិញ្ញាសា និងត្រួតពិនិត្យការប្រឡង។ ជារួមឃើញថា ដំណើរការនៃការរៀបចំការប្រឡងបានល្អ មានលក្ខណៈច្បាស់លាស់ មានភាពសុក្រឹត្យ គ្រប់ជ្រុងជ្រោយ ធានាថាធ្វើយ៉ាងណារើសឱ្យបានមន្ត្រីល្អ ដែលមានសមត្ថភាពទៅតាមជំនាញដែលយើងត្រូវការ។”
លើសពីនេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា “ការប្រឡងលើកនេះ ខុសពីការប្រឡងមុនៗ គឺថារើសទៅតាមជំនាញមួយៗ ទៅតាមអង្គភាពមួយៗដែលយើងត្រូវការ។ ដូច្នេះ លទ្ធផលដែលយើងរំពឹងទុក តាមរយៈយន្តការនៃការរៀបចំនេះ គឺយើងអាចរើសបានមន្ត្រីត្រូវជំនាញ និងត្រូវកន្លែងដែលយើងចង់បានតែម្តង។ ជារួមការៀបចំការប្រឡង មានលក្ខណៈ សុក្រឹត្យ ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌ សម្រាប់បេក្ខជន ដោយធានាបានថា អ្នកចេះជាងគេ គឺជាប់ ដែលយើងអាចរើសបានមន្ត្រីដែលមានជំនាញច្បាស់លាស់ ចំកន្លែងដែលយើងត្រូវការ។”





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់