ព័ត៌មាន
«ដាស់ស្មារតីជាតិ» “DAY OF RECKONING” ប្រែក្លាយតំណក់ទឹកភ្នែក និងការឈឺចាប់ ទៅជាកម្លាំងមហាសាមគ្គីជាតិ
ខ្មែរត្រូវចងចាំ…មួយឆ្នាំមុន… ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃចាប់ផ្តើមធ្វើឱ្យមេឃស្រទុំ ផែនដីញាប់ញ័រ ហើយបន្ទាប់មកសំឡេងកាំភ្លើងធំបានបន្លឺឡើងហែកទ្រូងប្រជាជាតិខ្មែរសាជាថ្មី។
ការវាយប្រហារចូលជ្រៅមកក្នុងទឹកដីមាតុភូមិ បានឆក់យកជីវិត បំបែកគ្រួសារ និងបន្សល់ទុកនូវស្នាមរបួសយ៉ាងជ្រៅដែលមិនអាចលុបលាងបាន។ ផ្ទះសម្បែងរាប់ម៉ឺនខ្នងត្រូវក្លាយជាផេះផង់ ប្រជាជនរាប់សិបម៉ឺនគ្រួសារត្រូវរត់ភៀសខ្លួនទាំងបាតដៃទទេ សម្រែកយំសោកបានបន្លឺឡើងពាសពេញផ្ទៃប្រទេស។ អ្វីដែលកាន់តែឈឺចាប់ហួសថ្លែងនោះគឺ ប្រាង្គប្រាសាទបុរាណដែលជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ ក៏ត្រូវទទួលរងការបាញ់ប្រហារយ៉ាងឃោរឃៅ។
ការឈឺចាប់នេះ ជ្រៅហួសកម្រិតដែលពាក្យសម្តីអាចរៀបរាប់បាន។ វាជាព្រឹត្តិការណ៍ដែលបានឆូតអូសបេះដូងខ្មែរគ្រប់រូបឱ្យហូរឈាម។ ប៉ុន្តែ ក្នុងនាមជាកូនខ្មែរ ទោះដួលប៉ុន្មានដង ឬរងការឈឺចាប់កម្រិតណា ក៏យើងមិនយកការឈឺចាប់នេះមកធ្វើជាការចុះចាញ់ ឬលុតជង្គង់ឡើយ។ យើងធ្លាប់ឆ្លងកាត់ការលំបាក និងការឈឺចាប់ច្រើនណាស់ទម្រាំមានថ្ងៃនេះ។ ហើយព្រឹត្តិការណ៍ទាំងនោះតែងតែធ្វើយើងកាន់តែរឹងមាំ។
យើងបានជូតទឹកភ្នែកឱ្យបានស្អាត ហើយប្រែក្លាយគំនរផេះផង់ ទៅជាគ្រឹះដ៏រឹងមាំនៃមហាសាមគ្គីជាតិ។
ខ្មែរត្រូវតាំងចិត្ត … បទពិសោធដ៏ជូរចត់ទាំងនោះ បានដាស់ក្រើនស្មារតីយើងឱ្យដឹងច្បាស់ថា គ្មានកម្លាំងណាខ្លាំងជាងការចាប់ដៃគ្នារបស់ប្រជាជាតិខ្មែរនោះទេ។ យើងបានយកវិនាសកម្មហិនហោច មកដុតជាកម្លាំងតស៊ូ យកការបាត់បង់ មកត្បាញជាខ្សែចំណងសាមគ្គីតែមួយ ដើម្បីការពារ និងរុញច្រាននាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខប្រកបដោយភាពធន់ មិនរង្គោះរង្គើ និងពោរពេញដោយភាពអង់អាចក្លាហាន។
ខ្មែរត្រូវធ្វើឱ្យបាន… កម្មវិធី «ដាស់ស្មារតីជាតិ» ឬ “DAY OF RECKONING” ត្រូវបានរៀបចំឡើង មិនមែនត្រឹមតែដើម្បីកាន់ទុក្ខ ឬត្រាំត្រែងក្នុងអតីតកាលនោះទេ តែដើម្បី ចងចាំ តាំងចិត្ត និងក្រោកឈរធ្វើឱ្យបាន។ នេះជាសារដាស់តឿនមួយទៅកាន់យុវជនជំនាន់ក្រោយ និងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ឱ្យចងចាំជានិច្ចនូវមេរៀនប្រវត្តិសាស្ត្រ។ យើងត្រូវមានការឯកភាពជាទស្សនៈជាតិ និងក្រើនរំលឹកស្មារតីជាប់ជាប្រចាំពីហានិភ័យនានា ព្រោះសន្តិភាព និងបូរណភាពទឹកដី គឺជារបស់ដែលយើងត្រូវរក្សាការពារឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។ ហានិភ័យសម្រាប់ជាតិតែងតែអាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។
ឈាមនិងទឹកភ្នែកដែលបានហូរ នឹងបន្តជាកម្លាំងជំរុញឱ្យខ្មែររួបរួមគ្នា រឹងមាំជាងមុន និងមិនអាចបំបែកបានជារៀងរហូត!



















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់