ព័ត៌មាន
កសិករនៅឃុំត្រពាំងរូង កំពុងទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកលើទិន្នផលទុរេន
ប្រជាកសិករដាំដុះដំណាទុរេនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កំពុងទទួលបានការគាំទ្រពីក្រុមអតិថិននៅក្នុងស្រុក ដោយប្រមូលផលជាបន្តបន្ទាប់លក់ទៅកាន់ទីផ្សារតាមការបញ្ជាទិញ។
ទោះបីជាប្រឈមនឹងកត្តាអាកាសធាតុផងក្តី ក៏កសិករនៅឃុំត្រពាំងរូង បានពុះពារបង្កបង្កើនផលទុរេនរបស់ខ្លួនរហូតដល់ពេលប្រមូលផលលក់ទៅជូនប្រជាពលរដ្ឋ និងអតិថិជនក្នុងស្រុក ព្រោះតែគុណភាពទុរេល្អមិនប្រើជីគីមីដូចបណ្តាប្រទេសជិតខាង។
តំណាងកសិករ លោក អ៊ឹង បឺត បានរៀបរាប់ឱ្យBTVដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ថា វាយតម្លៃបឋមទិន្នផលទុរេរបស់លោក កើនជាង១០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកំពុងមមាញឹកកាត់លក់ជូនអតិថិជនក្នុងស្រុក ខ្លះបញ្ជាទិញពីរាជធានីភ្នំពេញ និងខ្លះទៀតនៅតាមបណ្តាខេត្តផ្សេងៗ។
ឃុំត្រពាំងរូង ស្រុកកោះកុង ចាត់ទុកថា ឃុំមួយដែលមានសក្តានុពលផ្នែកដំាំដុះកសិកម្មហូបផ្លែ ក្នុងនោះមានទុរេ សាវម៉ៅ មង្ឃុត ម្នាស់ និងការនេសាទសមុទ្រជាដើម។ គ្រប់អតិថិជនដែលមកទិញទិន្នផលកសិកម្មទាំងនេះ សុទ្ធតែបានកោតសរសើរពីគុណភាព និងរសជាតិមិនដាច់ពីមាត់ ចង់ទិញហើយចង់ទិញទៀត។
ទន្ទឹមនោះ តំណាងប្រជាកសិករ ក៏ស្នើដល់ប្រជាពលរដ្ឋកម្ពុជា បន្តជួយគាំទ្រផលិតផលខ្មែរដែលស្នាដៃរបស់កសិករយើងពិត ដើម្បីផ្តល់ប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ ពិសេសលើកស្ទួយផលិតផលកសិកម្មរបស់ជាតិទៅនិរន្តរភាព៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់