ព័ត៌មាន
អាជ្ញាធរបីខណ្ឌក្នុងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមៗគ្នា
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន៣ មានខណ្ឌប្ញស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យនិងបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមៗគ្នាតែម្ដង។
លោកស្រី ដោ សម្ផស្ស បន្ថែមថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានត្រួតពិនិត្យជនបរទេសនៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ បានចុះពិនិត្យផ្ទះចំនួន២ រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៥នាក់ (ស្រី០៣នាក់) ក្នុង១៥នាក់នេះ មានជនបរទេសចំនួន៣នាក់មិនមានឯកសារត្រឹមត្រូវ។ ក្រោយការត្រួតពិនិត្យជនបទបរទេសដែលខុសច្បាប់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីបន្តនីតិវិធី។ ករណីនេះក្រុមការងារមិនបានរកឃើញបទល្មើសទាក់ទងនឹង online Scam ទេ។
អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ចន្ទកញ្ញារិទ្ធិ បានចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងមួយកន្លែងស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញមនុស្សចំនួន២នាក់ សង្ស័យជាទីតាំងជួសជុលសម្ភារៈកុំព្យូទ័របំរើការឱ្យបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រោយការត្រួតពិនិត្យជនសង្ស័យនិវត្ថុតាងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនីតិវិធី។
លោកស្រីអ្នកនាំពាក្យបន្តទៀតថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ដដែល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង
នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលឃើញជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២ខ្នងផ្ទះ នៅបុរី សុង ឃុន ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ដោយរកឃើញជនជាតិចិនភេទប្រុសសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន។ ពេលនេះទាំងមនុស្ស និងសម្ភារបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕














-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់