ព័ត៌មាន
អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្ត អ.ន.ក. ខេត្តព្រះវិហារ
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក សាខា អ.ន.ក.ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ២០០នាក់។
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែរម្លឹកជាប់ជាប្រចាំពីកិច្ចការសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះការអនុវត្ត និងការបម្រើសេវាជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសសមាជិកដែលមានជីវភាពទីទ័ល និងខ្វះខាត ក្នុងការដោះស្រាយជូនពួកគាត់។
ឯកឧត្តម គន់ គីម បន្តថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្ត សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគោលបំណងឲ្យមន្រ្តីនៃគណៈកម្មាធិការ អ.ន.ក. ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលតាមមូលដ្ឋាន ស្វែងយល់ពីការរៀបចំនីតិវិធី នៃសមាជិកភាពថ្មីដែលស្នើសុំចូលរួមក្នុងសមាគមទាំងអតីតយុទ្ធជន និងនិវត្តជន ក្រោយពីសមាគមបានអនុម័តឱ្យនិវត្តជនមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម។
ឯកឧត្តម គន់ គីម បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសចែករំលែក និងផ្តល់ការពន្យល់បន្ថែមទៀតពីការអនុវត្តលើនីតិវិធី និងលិខិតគតិយុត្តពីការស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ចរបស់សមាជិកនីមួយៗ ព្រមទាំងការរៀបចំឯកសារស្នើផ្តល់ប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក និងគ្រួសារពលីជាដើម។ ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការ អ.ន.ក. គ្រប់ជាន់ថ្នាក់នៃខេត្តព្រះវិហារ ត្រូវក្តាប់ឲ្យបាននូវនីតិវិធី និងលិខិតគតិយុត្តរបស់សមាគម ក្នុងការធានាលើការអនុវត្តការងាររបស់ខ្លួនឲ្យបានហ្មត់ចត់ មានប្រសិទ្ធភាព និងទាន់ពេលវេលាជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។
ក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម គន់ គីម បានប្តេជ្ញានឹងពិនិត្យកិច្ចការអាទិភាពចំពោះសមាជិកមានជីវភាពទីទ័ល ដែលស្នើសុំដីសម្បទានសង្គមកិច្ច និងផ្ទះ ដើម្បីពិនិត្យ និងសម្រេចផ្តល់ឲ្យបានគ្រប់ៗគ្នាប្រកបដោយភាពហ្មត់ចត់ និងតម្លាភាព។
ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បានណែនាំដល់សាខា អ.ន.ក. ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់៕











-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់