ព័ត៌មាន
អាជ្ញាធរឃុំកោះខ្សាច់ទន្លាជំរុញបង្កើតសហគមកសិកម្មដាំដំណាំទេសចរណ៍តាមបណ្ដោយព្រែកជីកហ្វូណនតេជោ
អាជ្ញាធរ និងបណ្តាពលរដ្ឋ នៅលើឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ក្រោយពីបានដឹងថាព្រែកជីកហ្វូណនតេជោ នឹងធ្វើជីកឆ្លងកាត់មូលដ្ឋានឃុំរបស់ខ្លួន គឺគេមានការអបអរសាទរ គាំទ្រជំរុញឲ្យព្រែកជីកនេះជីកឲ្យលឿន ខណៈអាជ្ញាធរ និងពលរដ្ឋ បានរួមគ្នាបង្កើតសហគមន៍កសិកម្ម និងកសិទេសចរណ៍ ជំរុញការធ្វើដំណាំនាំចេញ និងទទួលបានអត្ថប្រយោជន៍នានាទៀតពីព្រែកជីកណនតេជោ។

បើតាមលោក រឿន សាបុណ្យ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែកក្កដានេះ ថ្លែងថា នៅពេលនេះ បណ្តាអាជ្ញាធរមូលដ្ឋាន ក៏ដូច បណ្តាពលរដ្ឋ បានសម្តែងការគាំទ្រពេញទំហឹងថ្ងៃបើកការដ្ឋានផ្លូវការអនុវត្តគម្រោងជីកព្រែកជីកហ្វូណនតេជោ ខណៈការជីកព្រែកជីកនេះ នឹងកប៉ាល់ដឹកទំនិញ សេវាកម្ម និងទេសចរជាតិអន្តរជាតិធ្វើដំណើរឆ្លងកាត់ទន្លេបាសាក់ និងកាត់តាមកោះខ្សាច់ទន្លានេះ ហើយផ្តល់ប្រយោជន៍ផ្នែកដឹកជញ្ជូនតម្លៃថោកនាំមកនូវទេសចរជាតិ អន្តរជាតិនានាទៀតអញ្ជើញមកទស្សនា។

តំណាងសហគមន៍កសិកម្ម និងកសិទេសចរណ៍ នៅកោះខ្សាច់ទន្លា ថ្លែងថា នៅពេលនេះពលរដ្ឋទាំងអស់គ្នាពិតជាចង់ឲ្យព្រែកជីកហ្វូណនតេជោ បើកដំណើរការជីកឲ្យបានលឿន ដើម្បីផ្តល់ជាផលប្រយោជន៍ ប្រើប្រាស់ដឹកនាំកសិផលទៅលើកនៅក្រៅប្រទេសផង ក៏ដូចជាការទេសចរជាតិ អន្តរជាតិមកទស្សនាសហគម មូលដ្ឋានរបស់យើងដែរ។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោជីក ឆ្លងកាត់ខេត្តកណ្តាលមានសរុបប្រវែង៥៦ គ.ម ដែលនឹងចាប់ផ្តើមជីកពង្រីកចេញពីទន្លេមេគង្គត្រង់ចំណុចព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀនស្វាយ សំដៅទៅកាន់ទន្លេបាសាក់ ម្តុំព្រែកពោធិ៍មានប្រវែង២១គ.មហើយបន្តធ្វើដំណើរឆ្លងកាត់ដងទន្លេបាសាក់មានប្រវែង២៩គ.ម ទៅដល់ជីកព្រែកតាហ៊ីងទន្លេបាសាក់ស្រុកកោះធំ រួចបន្តជីកទៅដល់ព្រំប្រទល់ខេត្តតាកែវ មានប្រវែង៦គ.មទៀត៕



អត្ថបទ ស៊ុម សុខជា
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត