ព័ត៌មាន
វិស័យឯកជនផ្ដល់ស្រោមដៃវេជ្ជសាស្ត្រជិត៤ម៉ឺនគូ ដល់មន្ទីរពេទ្យកុមារជាតិ
គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនមេនេចមេន វេនឈ័រ អេស៊ា (MVA) បាននាំយកស្រោមដៃវេជ្ជសាស្ត្រចំនួន ៣៩,០០០ គូ បន្ថែមទៀត ជូនដល់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៣ ខែកក្កដា ២០២៤ ខណៈមន្ទីរពេទ្យនេះទទួលបានការទុកចិត្តពីសំណាក់ឪពុកម្តាយ និងអាណាព្យាបាលកុមារ និងកូនៗមកពិនិត្យ និងសម្រាកព្យាបាលកាន់តែច្រើនឡើង។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ នៅក្រោយចប់ពិធីទទួល និងប្រគល់ស្រោមដៃវេជ្ជសាស្ត្រនេះដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន MVA ដែលតែងឧបត្ថម្ភគាំទ្រ និងផ្តល់ជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រមកកាន់មន្ទីរពេទ្យកុមារជាតិកន្លងមក។ លោកនាយកបន្តថា ការចូលរួមពីវិស័យឯកជន គឺបានជួយអភិវឌ្ឍផ្នែកវិស័យសុខាភិបាលរបស់កម្ពុជាឲ្យកាន់តែទំនើប និងកាន់តែមានប្រសិទ្ធភាព ដែលស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកជាខ្លាំងក្នុងការផ្តល់នូវថវិកាក្នុងដំណើរការឧបករណ៍ និងបំពាក់នូវសម្ភារៈបរិក្ខារបន្ថែមដល់ទីតាំងមន្ទីរពេទ្យ។

លោក សាឡា អេអ៊ីសា ប្រធានក្រុមហ៊ុន Management Venture Asia ដែលបាននាំយកស្រោមដៃវេជ្ជសាស្ត្រចំនួន ៣៩,០០០គូ ទៅប្រគល់ជូនដល់មន្តីរពេទ្យបានបញ្ជាក់ថា លោកនឹងបន្តចូលរួមគាំពារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ការព្យាបាល និងលើកកម្ពស់ការថែទាំសុខភាពដល់កុមារនៅកម្ពុជាថែមទៀតផង។

សូមជម្រាបថា មន្ទីរពេទ្យកុមារជាតិដែលជាមន្ទីរពេទ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា មានឯកទេសសំខាន់ៗទទួលព្យា បាលកុមារជាអ្នកជំងឺធ្ងន់ៗ មកពីបណ្តាស្ថាប័នទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងទៀតមន្ទីរពេទ្យកុមារជាតិនេះមានឯកទេសក្នុងការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យផ្នែកជំងឺកុមារមកពីតាមបណ្តាមហាវិទ្យាល័យឬមន្ទីរពេទ្យនានាផងដែរ ៕




អត្ថបទ៖ ភារម្យ
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត