ព័ត៌មាន
អាជ្ញាធរមូលដ្ឋានចុះពិនិត្យការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោតាមវត្តអារាម
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរសង្កាត់វាលវង់ ក្នុងរាជធានីភ្នំពេញ បានចុះពិនិត្យការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោតាមវត្តអារាម ខណៈពិធីបើកការដ្ឋានកាន់តែខិតជិតមកដល់។
ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១២ថ្ងៃទៀតប៉ុណ្ណោះ តាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសបានបន្តចុះ និងណែនាំទៅអាជ្ញាធរឃុំ-សង្កាត់របស់ខ្លួន ដើម្បីសហការ និងរៀបចំការអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោទៅតាមគ្រប់រូបភាពជាមន្រ្តីរាជការ និងប្រជាពលរដ្ឋ។

លោក សេង ជី ចៅសង្កាត់វាលវង់ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា តបតាមសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលសង្កាត់បានរៀបចំផែនការ និងសកម្មភាពរួចរាល់។ ក្នុងនោះនៅទីវត្តអារាមដែលជាទីកន្លែងមានពុទ្ធបរិស័ទ តាជី និងយាយជីគោរពប្រតិបត្តិជារៀងរាល់ថ្ងៃ គឺគណៈកម្មការវត្តបានត្រៀមទាំងស្គរ និងគង ដើម្បីវាយបន្លឺជាសំឡេងអបអរសាទរចំថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

ជាមួយគ្នា ព្រះអង្គ ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ មានសង្ឃដីកាថា ការចូលរួមអបអរសាទរក្នុងវិស័យសាសនា ពិតជាមានសារៈសំខាន់ ដោយសារពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ពោលប្រទេសជាតិថ្កុំថ្កើននោះសាសនាមានការរីកចម្រើន និងប្រជាពុទ្ធបរិស័ទចូលរួមគោរពកាន់តែច្រើនផងដែរ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែបខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕



អត្ថបទ៖ សេក ឧត្តម
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត