ព័ត៌មាន
កម្ពុជាកំពុងដោះស្រាយរួមគ្នារវាងរដ្ឋនិងឯកជនលើវិស័យទឹកស្អាត ដើម្បីជំរុញឧស្សាហូបនីយកម្មនៅកម្ពុជា
ភ្នំពេញ ៖ វេទិកាទឹកស្អាត គឺជាគន្លឹះនៃការដោះស្រាយរួមគ្នា រវាងស្ថាប័នរដ្ឋ ប្រតិបត្តិករទឹកស្អាត ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់រុញ ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ស្របពេលវិស័យនេះបានកំពុងរុញនូវឧស្សាហូបនីយកម្មនៅកម្ពុជា និងជាកត្តាគន្លឹះនៃការទាក់ទាញ អ្នកវិនិយោគផងដែរ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាទឹកស្អាត នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យទឹកស្អាតនេះ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្រ្ត ដើម្បីកំណើន សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងបានកំណត់វិស័យគន្លឹះចំនួនមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលក្នុងនោះទឹកត្រូវបានរំកិលជាអាទិភាពទី ៣។ សម្រាប់បញ្ហានេះមានន័យថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាយុទ្ធសាស្រ្តធំមួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់ក្នុងបច្ចុប្បន្ន និងទិសដៅឆ្នាំ ២០៣០។
ឯកឧត្តម បន្តថា ទាក់ទិនវិស័យនេះ កន្លងមកក្រសួងបានកំណត់ជាទិសដៅផងដែរថា គឺការផ្តល់សេវាទឹកស្អាតត្រូវតែ ប្រកប ដោយគុណភាព សុវត្ថិភាព និរន្តរភាព និងមានថ្លៃសមរម្យ។ ព្រោះបញ្ហាទឹកស្អាតនេះ មិនត្រឹមតែការប្រើប្រាស់ប្រចាំថ្ងៃ និងសេវា សុខភាពសាធារណៈប៉ុណ្ណោះទេ វាក៏ជាកត្តាគន្លឹះមួយ នៃការទាក់ទាញការវិនិយោគពីវិស័យឯកជនទាំងជាតិនិងអន្តរជាតិ សម្រាប់ បង្កើតគុណភាពផលិតកម្ម និងអាជីវកម្មនៅកម្ពុជាផងដែរ ព្រោះថា, នៅពេលគេធ្វើវិនិយោគនៅតំបន់ណាមួយ គឺគេតែងតែសួរវិស័យ អាទិភាពទាំងនេះ ដូច្នេះវិស័យទឹកស្អាតបានកំពុងរុញនូវឧស្សាហូបនីយកម្មនៅកម្ពុជា ។ ជាក់ស្តែងទាក់ទិនការវិនិយោគលើអ្វីមួយ គេ ត្រូវគិតពីគុណភាព ដែលជាវត្ថុធាតុសម្រាប់ការផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតកម្ម។
ជុំវិញវិស័យទឹកស្អាតនេះ, ឯកឧត្តម តន់ សុខជា អគ្គនាយកនៃនាយកដ្ឋានទឹកស្អាត លើកឡើងឲ្យដឹងថា មកដល់បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេស មានប្រតិបត្តិការចំនួន ៤៣២ ក្នុងនោះរដ្ឋាកទឹកសាធារណៈមានចំនួន ១១ ដោយ ក្រសួងបានផ្តល់អាជ្ញាប័ណ្ណសរុបទាំងអស់មានជាង ១ ម៉ឺនភូមិ ត្រូវប្រមាណ ៧០ ភាគរយនៃភូមិទូទាំងប្រទេស ក្នុងនោះប្រតិបត្តិករ ដែលគ្រប់គ្រងច្រើនជាងគេគឺវិស័យឯកជន មានជាង ៨ ពាន់ភូមិ ដែលបញ្ហានេះបានផ្តល់លំហរច្រើនណាស់ជូនទៅវិស័យឯកជន មានប្រមាណ ជាង ៧ ពាន់ភូមិប៉ុណ្ណោះ ត្រូវជាង ៦៩ ភាគរយ នៃភូមិសរុបទាំងអស់ ដែលមានបណ្តាញទឹកស្អាត៕
អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត