ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋ ត្រូវចេះរៀបចំតុបតែងផ្ទះ ឱ្យបានស្អាតគ្មានសំរាម
ពោធិ៍សាត់៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាននៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ដែលបានប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តម្ភបី គឺភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយនឹងភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់មន្រ្តីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋ ត្រូវចេះ រៀបចំតុបតែងផ្ទះឱ្យបានស្អាតគ្មានសំរាម នោះយើងនិងទទួលបាននូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ទម្លាប់ស្អាត បានមកពីការអនុវត្តស្អាត ដែលកើតចេញពីចិត្តស្អាតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ឯកឧត្តមបានលើកឡើងដែរថា ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ មុនការអនុវត្តច្បាប់១០០% គឺជាយុទ្ធសាស្រ្ត ការពារប្រសើរជាងព្យាបាល ស្របតាមពាក្យចាស់លោកទូន្មាន គឺបណ្តុះគំនិតពន្លបៃតង ជំរុញការដាំដើមឈើឱ្យបានច្រើន ដើម្បីសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០%។

លោក អេង រស្មី ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរខេត្តគ្រប់គ្រងតំបន់ការពារធម្មជាតិមានចំនួន០៦លើផ្ទៃដីព្រៃទំហំ៧០៨,៦០៧.០៦ហិកតា ក្នុងនោះរួម មាន៖ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥១,៨៣១.៩៦ហិកតា តំបន់ការពារទេសភាពបាកាន២៣,៤៣៣.០៩ហិកតាដែនជម្រកសត្វព្រៃភ្នំសំកុស២៨៦,១១៧.៩៧ ហិកតា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ៧៩,៣៤០.៤៨ហិកតា ឧទ្យានជាតិជួរភ្នំក្រវ៉ាញ២៦៧,៣៧៧.៥៦ហិកតា តំបន់អភិរក្សប្រភពដើមធនធានសេនេទិចរុក្ខជាតិក្រវាញ ៥០៦ហិកតា និងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន១២។
ជាមួយគ្នានេះ មន្ទីរបរិស្ថានបានយកចិត្តទុកដាក់លើកិច្ចសហការជាមួយ មន្ទីរអប់រំអប់រំ យុវជន និងកីឡា ក្នុងការផ្សព្វផ្សាយនិងអប់រំបរិស្ថាន ទៅតាមសាលាគ្រប់កម្រិត លើយុទ្ធនាការក្រោមប្រធានបទ“ថ្ងៃនេះយើងមិនប្រើថង់ប្លាស្ទិកទេ” និង ការគ្រប់គ្រងសំណល់ ជីវៈសុវត្ថិភាព ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និង ការអភិវឌ្ឍដោយចីរភាព បន្ថែមទៀត៕




អត្ថបទ៖ទូច សោភ័ណ
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត