ព័ត៌មាន
ប្រធានអង្គការ Halo Trust កោតសសើរអាជ្ញាធរមីនកម្ពុជាក្នុងកិច្ចគាំទ្រភាពជាដៃគូ និងសហការជិតស្និទ្ធលើសកម្មភាពមីនមនុស្សធម៌
ភ្នំពេញ ៖ លោក Miles Hawthorn ប្រធានអង្គការ Halo Trust បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកោតសសើរអាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រភាពជាដៃគូ និង កិច្ចសហការយ៉ាងជិតស្និទ្ធលើកម្មវិធីសកម្មភាពមីនមនុស្ស ធម៌របស់អង្គការ Halo Trust នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំយ៉ាងរឹងមាំរបស់អាជ្ញាធរមីនក្នុងការគ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេសកម្ពុជាផងដែរ។

ការថ្លែងកោតសសើរនេះខណៈលោក Miles Haw thorn ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និង ជម្រាបលា ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមមន្ត្រីនិងជាអនុប្រធានទី១ អាជ្ញាធរមីន និង ទទួលស្វាគមន៍ចំពោះលោក Tobias Wehitt ត្រូវបានជ្រើសតាំងជាប្រធានអង្គការ Halo Trust (ថ្មី) ប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។
លោក Miles Hawthorn បានបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ហើយទោះបីលោកបានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តែងតែស្ថិតក្នុងបេះដូងរបស់គាត់ជានិច្ច។

ក្នុងឱកាសនោះ តាងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស ៣២២ .០១៥ គ្រាប់ មីនប្រឆាំងរថក្រោះ ៥១១៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាម ២១៩៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥ លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បន្តទៀតថា លទ្ធផលសម្រេចបានរបស់អង្គការ Halo Trust បានមកពីការគាំ ទ្រពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ស្វីស អៀកឡង់ និងកម្មវិធី HDR&D ដែលជាដៃគូក្នុង ចំណោមប្រទេស និង ដៃគូអភិវឌ្ឍន៍ដទៃទៀត រួមចំណែកដល់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ។ក្នុងនោះ ឯកឧត្តម លី ធុជ បានថ្លែងអរគុណជូនចំពោះអ្នកដោះមីនទាំងអស់ដែលបានអនុវត្តន៍ការងារទីវាលផ្ទាល់ និងប្រថុយប្រថានជីវិត ក្នុងការផ្ដល់ដីសុវត្ថិ ភាពនិងជួយសង្រ្គោះដល់ប្រជាពលរដ្ឋកម្ពុជា។ បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងយ៉ាងរឹងមាំ និង ចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការ សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជារយៈពេលជាង ៣០ឆ្នាំកន្លងនេះ៕


អត្ថបទ ៖ ភារម្យ
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ