ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រៀបចំសមាសភាពក្រុមការងារយេនឌ័រថ្មី ដើម្បីដឹកនាំកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ សម្រាប់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅពេលនេះ បានរៀបចំសមាសភាពក្រុមការងារយេនឌ័រថ្មី ដើម្បីរៀបចំដឹកនាំការងារយេនឌ័រកាន់តែមានប្រសិទ្ធភាព ក្នុងនេះបានតែងតំាង លោកជំទាវ សួន ស្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលអញ្ជើញចូលរួមដោយ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោកជំទាវ សួន ស្រី ក្នុងនាមប្រធានក្រុមការងារយេនឌ័រ ប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ដើម្បីឱ្យសមស្របតាមតម្រូវការជាក់ស្តែង ក្នុងបុព្វហេតុ “លើកកម្ពស់សមភាពយេនឌ័រ ” ស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ទី១ របស់រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា ដូចមានកំណត់នៅក្នុងមុំទី១ គឺក្រុមការងារយេនឌ័រ ត្រូវបានបង្កើតឡើងដើម្បីជំរុញតួនាទីរបស់ស្ត្រីក្នុងការដឹកនាំ ការធ្វើសេចក្តីសម្រេច លុបបំបាត់នូវទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យអាកាសចរស៊ីវិល សំដៅចូលរួមអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ធានាបាននូវសន្តិសុខនិងសុវត្ថិភាពខ្ពស់នៃអាកាសចរស៊ីវិល។ លោកជំទាវបានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាស្ត្រី ចំនួន២៥៤រូប ក្នុងចំណោមមន្ត្រីសរុបចំនួន៩៣២រូប ហើយស្ត្រីដែលបានតែងតាំងក្នុងមុខតំណែងមាន៖ ថ្នាក់រដ្ឋលេខាធិការចំនួន២រូប, អគ្គនាយករង-នាយករងវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលចំនួន៦រូប, ប្រធាននាយកដ្ឋាន១រូប, អនុប្រធាននាយកដ្ឋាន និងនាយករងអាកាសយានដ្ឋានអន្តរជាតិចំនួន៤៤រូប, ប្រធានការិយាល័យ ចំនួន៣រូប និង អនុប្រធានការិយាល័យ ចំនួន៩៦រូប។ បើគិតជាភាគរយ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការជាស្រី មានចំនួនប្រមាណ ២៨% ហើយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ក្រុមការងារយេនឌ័របានអនុវត្តការងារសំខាន់ៗ ជាច្រើនដូចជារៀបចំកម្មវិធីប្រារព្វទិវាអន្តរជាតិនារី៨មីនា២០២៤ ខួបលើកទី១១៤ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» កម្មវិធីប្រជុំបូកសរុបលទ្ធផល និងលើកទិសដៅការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងវេទិកាថ្នាក់ជាតិអន្តរជាតិមួយចំនួន ចុះសួរសុខទុក្ខមន្ត្រីរាជការមានជំងឺព្យាបាលនៅផ្ទះនិងនៅមន្ទីរពេទ្យ, ការជួបសំណេះសំណាលមន្ត្រីរាជការចូលនិវត្តន៍ ជាពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលរួមពង្រឹងសមត្ថភាព ក្នុងនោះមានវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលគំនិតយេនឌ័រនិងការបញ្ជ្រាបយេនឌ័រ, សិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលគំនិតយេនឌ័រ ការវិភាគយេនឌ័រនិងការគ្រប់គ្រងទិន្នន័យដែលបែងចែកតាមភេទ, ការចូលរួមកិច្ចពិភាក្សាពិគ្រោះយោបល់និងដកស្រង់បទពិសោធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង-ស្ថាប័នដទៃ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ពាក់ព័ន្ធនឹងការកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើកកម្ពស់សមភាពយេនឌ័រនិងការចូលរួមវេទិកាថ្នាក់ជាតិនិងអន្តរជាតិនានាដើម្បីបង្កើនសមត្ថភាពរបស់ក្រុមការងារយេនឌ័ររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងនេះក៏មានផែនការសម្រាប់ការងារក្រុមការងារយេនឌ័រផងដែរ ក្នុងនេះនឹងរៀបចំអនុវត្តសកម្មភាពការងារ តាមផែនការសកម្មភាពរហូតដល់ចប់ឆ្នាំ២០២៦ កសាងផែនការសកម្មបន្ថែមបន្តរហូតដល់ឆ្នាំ២០២៨ ស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាល និងពង្រឹងរដ្ឋបាលនៃក្រុមការងារយេនឌ័រ ឱ្យមានភាពសកម្មនិងរស់រវើក៕





អត្ថបទ ៖ គង់ រ៉េន
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ