ព័ត៌មាន
ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២
នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ តំណាងថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ ឯកជន និងភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ នាំគ្នាធ្វើលំហាត់យោគៈ សម្មាធិ នៅសួនមាត់ទន្លេចតុមុខ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងអបអរសាទរទិវាយោគៈអន្តរជាតិ ២១ មិថុនា លើកទី១២។
ភ្ញៀវជាតិ និងទេសចរមកពីឥណ្ឌា បានថ្លែងថា រៀងរាល់ថ្ងៃព្រឹក និងល្ងាច គេតែងតែធ្វើលំហាត់ប្រាណតាមបែបយោគៈ បែបសម្មាធិ នៅក្នុងផ្ទះ ហើយពេលខ្លះធ្វើនៅតាមទីសាធារណៈដែលមានទេសភាពស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត កាត់បន្ថយភាពតានតឹងនានា ហើយតាមរយៈទិវាយោគៈអន្តរជាតិនេះ ភ្ញៀវឥណ្ឌានានានោះ ក៏បានអំពាវនាវឲ្យទេសចរឥណ្ឌា និងទេសចរអន្តរជាតិនានាទៀត នាំគ្នាមកទស្សនាកម្ពុជា ជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍លំហាត់យោគៈ ជាពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ខេត្តសៀមរាប រាជធានីភ្នំពេញ និងគោលដៅទេសចរណ៍តាមខេត្តនានាជាច្រើនទៀត។
ឯកឧត្តម គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា ឥណ្ឌា បច្ចុប្បន្នបាននិងកំពុងអនុវត្តយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា សំដៅជំរុញការផ្លាស់ប្តូរលំហូរទេសចររវាងប្រទេសពីរឲ្យមានកំណើនល្អប្រសើរ។
ឯកឧត្តម បន្តថា តាមរយៈការរៀបចំទិវាយោគៈអន្តរជាតិ ឆ្នា២០២៦ គឺបង្ហាញកាន់តែច្បាស់ថា គោលដៅទេសចរណ៍នៅកម្ពុជា គឺមានសុខសុវត្ថិភាពល្អប្រសើរ មានភាពរស់រវើកទាំងលើផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ សាសនា ហើយព្រឹត្តិការណ៍នេះទៀត ក៏កំពុងជំរុញអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្លាយជា គោលដៅទេសចរណ៍ទីក្រុងបែបសុខុមាលភាព ធ្វើលំហាត់យោគៈ ដ៏មានភាពទាក់ទាញ។
ឯកឧត្តម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ ថ្លែងថា គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែង របស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ សហការរៀបចំរៀបចំទិវាយោគៈអន្តរជាតិរៀងរាល់ឆ្នាំ បានរួមចំណែកខ្លាំង ការលើកកម្ពស់សុខុមាលភាពសង្គមតាមរយៈ ការធ្វើលំហាត់ប្រាណ ការអភិវឌ្ឍហិត្ថារចនាសម្ព័ន្ធកីឡា និងការចូលរួមចំណែកផ្សព្វផ្សាយពិសក្តានុពលទេសចរណ៍នៅកម្ពុជា និងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តកាន់តតែច្រើន ស្នាក់នៅយូរថ្ងៃ ពិសេសសម្រាប់គោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាទាក់ទាញទេសចរអន្តរជាតិមកទស្សនាមានប្រមាណ១លាន៣សែននាក់ ក្នុងនោះទេសចរឥណ្ឌាមកទស្សនាមានប្រមាណជាង២ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា












-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់