ព័ត៌មាន
ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អញ្ជើញបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញានៅខេត្តបាត់ដំបង
ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃឬទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជា អធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញា ស្តីពី «នីតិវិធីស្រាវជ្រាវស៊ើបអង្កេតបទល្មើសកម្មសិទ្ធិបញ្ញា» ខេត្តបាត់ដំបង ដោយសិក្ខាសាលានេះមានសិក្ខាកាមចូលរួមជិតមួយរយនាក់។
ថ្លែងក្នុងពិធីមួយនេះ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានវាយតម្លៃថា ការចំណាយពេលដ៏មានតម្លៃ ក្នុងការចូលរួមវគ្គបំប៉នជំនាញរយៈពេល៣ថ្ងៃ ដោយការយកចិត្តទុកដាក់ ស្តាប់ការធ្វើបទបង្ហាញ និងបកស្រាយពីវាគ្មិនសំខាន់ៗ នូវជំនាញពាក់ព័ន្ធនឹងបទល្មើសកម្មសិទ្ធិបញ្ញា ។ លោកប្រធាននាយកដ្ឋានក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកនូវចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ ទៅបំពេញបន្ថែមលើចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការ នៃការប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យពិចារណា និងកែសម្រួលលើការអនុវត្តតួនាទី និងភារកិច្ចរបស់មន្តី្រនគរបាលយុត្តិធម៌ ឲ្យស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ក៏ដូចជាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឱ្យមានប្រសិទ្ធភាពខ្ពស់៕











-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់