ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសាធារណការ អំពាវនាវម្ចាស់យានយន្តធ្វើឆៀកជាមួយមន្រ្តីទើបការត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ និងមានសុវត្ថិភាព
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀកជាមួយមន្រ្តីដោយនៅនឹងមណ្ឌលផ្ទាល់ទើបការត្រួតពិនិត្យនោះត្រឹមត្រូវតាមច្បាប់ និងមានសុវត្ថិភាព។

ការអំពាវនាវរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាខេត្តតាកែវ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់។
នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកបដោយការប្តេជ្ញាខ្ពស់ និងឆន្ទៈមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់បាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងកំណត់អាទិភាពគន្លឹះចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ក្នុងនោះ ការលើកកម្ពស់ត្រួតពិនិត្យលក្ខណៈយានយន្ត ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងបង្កើនជំនឿទុកចិត្តនៃការផ្តល់សេវាសាធារណៈជូន បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម បេង ពោធិ៍នា មានប្រសាសន៍ទៀតថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាខេត្តតាកែវ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយ ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើន ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង និងអង្គភាពថ្នាក់ក្រោមជាតិ ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ យានយន្តទាំងអស់៖ (១)សូមអញ្ជើញមកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ដើម្បីធានាបាននូវការបើកបរប្រកបដោយសុវត្ថិភាព និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និង (២)សូមមកទទួលសេវាដោយផ្ទាល់ កុំពឹងពាក់តាមរយៈអ្នករត់ការ ឬអន្តរការី ចៀសវាងខាតបង់ថវិកា និងបង្ការការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់។

ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា បច្ចុប្បន្នមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងដំណើរការសរុបចំនួន២២ទីតាំង គឺនៅរាជធានីភ្នំពេញមានចំនួន ៨ទីតាំង និងនៅតាមបណ្តាខេត្តមានចំនួន ១៤ទីតាំង រាប់បញ្ចូលទាំងទីតាំងថ្មីដែលបានសម្ពោធនៅថ្ងៃនេះ រួមទាំងម៉ាស៊ីនឆៀកចល័តចំនួន ៤គ្រឿង សម្រាប់ផ្តល់សេវាតាមខេត្តចំនួន៩ ដែលគ្មានមណ្ឌលចៀកមាន៖ ខេត្តត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ កោះកុង កែប និងខេត្តព្រៃវែង។
ឯកឧត្តម ប៉េង ពោធិ៍នា បញ្ជាក់ថា ក្នុងនោះ បើគិតអំពីតួលេខពីការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ នៅទូទាំងប្រទេស ចាប់ពីឆ្នាំ១៩៩០ មកដល់បច្ចុប្បន្ននេះ គឺមានចំនួនប្រមាណជាង ៤លានគ្រឿង ហើយចំនួនយានយន្តដែលមកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងឆ្នាំ២០២៤នេះ មានការកើនឡើង ២៨% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣។
នាឱកាសនោះដែរ ឯកឧត្តម បញ្ជាក់ទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអាទិភាពគន្លឹះនានា និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការ លើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទឱ្យបានល្អ ប្រកបដោយភាពជឿជាក់ ធ្វើបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ដែលក្នុងនោះ រួមមាន៖ ការបង្កើតមណ្ឌលប្តូរ និងពន្យារប័ណ្ណ បើកបរ ព្រមទាំងការផ្តល់សេវាត្រួតពិនិត្យលក្ខណៈយានយន្តនៅតាមបណ្តារាជធានី-ខេត្ត រួមទាំង នៅខេត្តតាកែវដែលកំពុងសម្ពោធបើកឱ្យដំណើរការជាផ្លូវការ៕

អត្ថបទ សេក ឧត្តម
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ