ព័ត៌មាន
កម្ពុជាបង្កើតគំនិតផ្តូចផ្តើមប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីស្វែងរកគន្លឹះដោះស្រាយរួម
ភ្នំពេញ ៖ កម្ពុជាបង្កើតគំនិតផ្តូចផ្តើម លើកកម្ពស់ដល់សិស្សនៅក្នុងប្រទេសអាស៊ានបូក ៣ ដើម្បីរួមគ្នាស្វែងរកវិធីដោះស្រាយ និងគំនិតច្នៃ ប្រឌិតថ្មីៗលើចំណុចពាក់ព័ន្ធ ជុំវិញការប្រយុទ្ធប្រឆាំង និងការរស់នៅក្នុងបរិបថប្រែប្រួលអាកាសធាតុ ដើម្បីជាសារបង្ហាញដល់អ្នក ទទួលបន្ទុកពាក់ព័ន្ធ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ។
ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅ ក្នុងកម្មវិធីអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង The 10th ASEAN PLUS THREE JUNIOR SCIENCE ODYSSEY ដែលប្រព្រឹត្តឡើងនៅខេត្តសៀមរាប ថ្ងៃទី ២២-២៦ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា បញ្ហាប្រែប្រួលអាកាសធាតុនេះ គឺជាបញ្ហាចម្បង មួយរបស់ពិភពលោក តំបន់ ក៏ដូចកម្ពុជា។ ក្នុងនោះចំពោះការលើកឡើងនូវប្រធានបទ ដែលផ្តួចផ្តើមដោយឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានក្ខណៈទូទៅសម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសទាំងអាស៊ានបូកបី រួមមាន៖ ប្រទេសកូរ៉េ ចិន ជប៉ុន។
ឯកឧត្តម បន្តថា ជាក់ស្តែងការៀបចំកម្មវិធីខាងលើនេះ យើងមានប្រធានបទជាច្រើនដូចជា ការបង្រៀនពួកគាត់នៅក្នុងថ្នាក់, ការបង្ហាញឲ្យឃើញគម្រោងវិនិយោគសាធារណៈរបស់រដ្ឋ, ការទស្សនាប្រាសាទ, និងការចុះពិនិត្យតំបន់ប្រែប្រួលផ្សេងៗ, រួមជាមួយការ បង្កើតកិច្ចពិភាក្សាជាក្រុមជាដើម ដោយកម្មវិធីនេះបានចាប់ដៃគូចម្រុះរបស់សិស្សអាស៊ានបូកបី ដោយជំរុញឲ្យពួកគាត់បង្កើត ចេញជា ប្រធានបទផ្សេងៗគ្នា ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ ដោយបានការលើកឡើងបង្ហាញផ្សេងៗគ្នា ដែលនេះគឺជាសារដ៏សំខាន់ មួយបង្ហាញដល់អ្នកទទួលបន្ទុកពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។
ទាក់ទិនការប្រែប្រួលអាកាសធាតុនេះ, សិស្សមកពីបណ្តាប្រទេសក្នុងអាស៊ានបូកបី បានលើកឡើងថា ការរៀបចំគំនិត ផ្តួចផ្តើមសម្រាប់បញ្ហាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ទោះបីបច្ចេកវិទ្យាកំពុងដើរលឿនទៅមុខ តែការគិតគូរបញ្ហាអាកាស និងបរិស្ថាន វាគឺជារឿងដ៏សំខាន់មួយផងដែរ ខណៈពិភពលោកកំពុងជួបបញ្ហាប្រឈម ។ ដូច្នេះតាមរយៈនៃការចូលរួមរបស់ពួកគាត់ នាពេលនេះ គឺជាដំណើរការបង្ហាញ ក៏ដូចជាការចូលរួមផ្សព្វផ្សាយឲ្យពិភពលោកគិតគូរបញ្ហាអាកាស និងបរិស្ថាន ជំរុញឆ្លើយតបឲ្យ បានជាអតិបរិមា។
សូមបញ្ជាក់ថា កម្មវិធីអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង នេះបានរៀបចំឡើងនៅខេត្តរៀមរាប ដោយបានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ឆ្នាំ ២០២៤ ក្រោមការរៀបចំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវាអនុវត្តន៍ ដោយ ក្នុងនោះមានសិស្សានុសិស្សអាយុក្រោម ២០ឆ្នាំ មកពីប្រទេសអាស៊ានទាំងបូកបី ចំនួន ២០០នាក់ ៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ