ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ NBC អំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រើប្រាស់និងចូលរួមលើកកម្ពស់ប្រាក់រៀលបន្ថែម
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនកម្ពុជា អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេស បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលឲ្យកាន់តែប្រសើរ។
ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តស្វាយរៀង ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។
ទោះបីយ៉ាងណា ការប្រើប្រាស់ដុល្លារអាមេរិក នៅបន្តមានកម្រិតខ្ពស់ បើធៀបនឹងប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត, ក្នុងស្ថានភាពនេះ ឯកឧត្តម បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការ របស់ ខ្លួនដូចជា តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់ តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល របស់ជាតិយើងទាំងអស់គ្នា។
ទាក់ទិនប្រាក់រៀលនេះដែរ ឯកឧត្តម យឹម លាភ លើកឡើងឲ្យដឹងថា ចំពោះការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មីវិញ សម្រាប់ជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ត្រូវបានធ្វើឡើងទូទាំងពិភពលោក ដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់ក្រដាសប្រាក់ និង ការពារការ ក្លែងបន្លំ ព្រោះនៅពេលបោះពុម្ភថ្មី យើងអាចបញ្ចូលបច្ចេកវិទ្យាសុវត្ថិភាពមួយចំនួនដូចជា ៖ រូបស្រមោល ខ្សែសយជាដើម ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។ ក្រដាសប្រាក់មួយអាចមានចំណុចសុវត្ថិភាពពី ៣៥ ទៅជិត ៥០ ចំណុច ដើម្បីការពារការក្លែង បន្លំ លើសពីនេះក្រដាសប្រាក់ថ្មីត្រូវបានគេបោះផ្សាយ ដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសដូចជា ក្រដាស ៣០ ០០០ រៀល និង ១៥ ០០០ រៀលជាដើម។
ជុំវិញប្រាក់រៀលនេះដែរ, តាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA កាលពីឆ្នាំ ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថា ប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។ ជាក់ស្តែងសម្រាប់ខេត្តស្វាយរៀង យោងតាមទិន្នន័យអង្កេតនេះ គិតជាមធ្យមប្រ មាណ ៧០% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។ ចំណែកការចំណាយជាប្រចាំវិញ យោងតាម ការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និង UNDP ក្នុងឆ្នាំ២០២៣, ការចំណាយជាប្រចាំថ្ងៃរបស់កម្មករនិយោជិតនៅរោងចក្រ រួមមាន៖ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាប្រាក់រៀល សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត គឺមានចំនួន ៩២ ភាគរយ និងអ្នករស់នៅទីក្រុងមានចំនួន ៨២ ភាគរយ, ដូចនេះប្រសិនទាំងអ្នកលក់ និងអ្នកទិញ ប្រើប្រាស់ប្រាក់ រៀលតែមួយនោះ គឺអាចជួយដល់ការដោះដូរ ឲ្យមានភាពឆាប់រហ័ស និងងាយស្រួល ៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)