ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ឃាត់ម៉ូតូក្មេងទំនើងដែលបង្ហោះទុករយៈពេល៣ទៅ៦ខែ
តាមរយៈសារពិសេសមួយនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់រាជធានី និងខេត្តទាំងអស់ត្រូវចាត់វិធានការ និងបង្រ្កាបឲ្យខាងតែបានចំពោះក្មេងទំនើងគ្រប់ប្រភេទឲ្យបានដូចជាភ្លៀងរលឹម ខណៈក្មេងទំនើងដែលបង្ហោះម៉ូតូតាមទីសាធារណៈត្រូវធ្វើការឃាត់ម៉ូតូទុកក្នុងរយៈពេលពី៣ខែទៅ៦ខែដោយគ្មានការលើកលើកលែងនោះឡើយចាប់ពីពេលនេះតទៅ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះ អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវតែបង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត ពោលគឺធ្វើឲ្យដូចភ្លៀងរលឹមបង្រ្កាប់ចំពោះក្មេងទំនើង (ពួកក្រុមដាវសាំម៉ារ៉ៃ)បើទោះបីជាការបង្រ្កាបនាពេលកន្លងមកមានការថមថយក្តី ប៉ុន្តែនូវមិនទាន់អស់នៅឡើយខណៈក្មេងខ្លះបានបន្តផ្គើនដដែលជាពិសេសគឺក្មេងទំនើងបង្ហោះម៉ូតូតែម្តង។ ដូច្នេះករណីនេះត្រូវតែធ្វើឲ្យបានដោយ គ្មានការលើកលែង និងយោគយល់នោះឡើយ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើសុំការយោគយល់ និងសហការពីបងប្អូន ប្រជាពលរដ្ឋដែលជាឪពុកម្តាយ ឬអណាព្យាលបាលរបស់ក្មេងទំនើងទាំងនោះមានការយោគយល់ និងសហការគ្នាជាមួយអាជ្ញាធរផងដែរ ខណៈបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តីនាពេលនេះគឺដើម្បីលើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ និងអ្នកដទៃពេលដែលពួក ក្មេងទំនើងទាំងនោះបង្ហោះម៉ូតូ។
យ៉ាងណាក៏ដោយតាមរយៈសារពិសេសនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំដល់អាជ្ញាធរទាំងអស់ត្រូវតែថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានល្អជាពិសេសម៉ូតូដែលបានឃាត់ទុក ហើយត្រូវប្រគល់ជូនសាមីខ្លួនគេវិញក្រោយពិន័យរដ្ឋបាលរួចហើយនោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបញ្ជាឲ្យ កងកម្លាំងឯកភាពដែលចំណុះឲ្យរាជធានី-ខេត្តទាំងអស់ត្រូវអនុវត្តន៍បទបញ្ជានេះ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចូលរួមទប់ស្កាត់ក្មេងទំនើងដែលបង្ហោះម៉ូតូនៅមូលដ្ឋានរបស់ខ្លួននោះ៕ អត្ថបទបាន ចក់
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត