ព័ត៌មាន
ប្រជាពលរដ្ឋខ្មែរនៅជប៉ុនអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរួមមាន ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិត បានចេញវីដេអូសម្តែងការគាំទ្រ និងអបអរសាទរយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែសីហា ខាងមុខនេះ។
តាមរយៈវីដេអូគាំទ្រការបើកការដ្ឋានព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសជប៉ុន មានក្តីជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយជំរុញដល់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនមួយកម្រិតទៀត។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបន្ត និងជំរុញការអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
គម្រោងព្រែកជីកនេះនឹងតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គជាមួយនិងផ្លូវសមុទ្រ ដែលផ្តល់ជាប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែរណបផ្សេងៗទៀត។ ជាងនេះទៀត ព្រែកជីកហ្វូណនតេជោ ក៏នឹងជំរុញវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ និងជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕
អត្ថបទ៖ BTV NEWS
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ