ព័ត៌មាន
ពលរដ្ឋអាចស្នើកែតម្រូវអត្តសញ្ញាណកម្មក្នុងមូលដ្ឋានសមី មិនបាច់ទៅដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវពលរដ្ឋចង់កែតម្រូវ ឬមោកភាពអត្រានុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណជាដើម អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន មិនចាំបាច់ឡើងដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ ក្នុងរាជធានីភ្នំពេញជួយកែតម្រូ ដើម្បីកាត់បន្ថយការចំណាយលើពេលវេលា និងថវិកាជាដើម ។

ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានថ្លែងថា ជារៀងរាល់ថ្ងៃនៅតែមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ធ្វើដំណើរទៅដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីស្នើសុំកែតម្រូវ ឬធ្វើមោកភាពអត្តសញ្ញាណកម្ម ដែលថ្ងៃខ្លះមានរហូតដល់ជាង ៥០០នាក់ ខណៈមន្ត្រីធ្វើលើការងារនេះមានចំនួនតិច ពិបាកក្នុងការផ្ដល់សេវា ។
ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ សូមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋបន្ថែម ដើម្បីឲ្យពួកគាត់បានដឹង និងអាចស្នើសុំកែតម្រូវ ដោយអនុវត្តទៅតាមនីតិវិធី នៃសេចក្តីណែនាំលេខ ០០៦ ។
ជាមួយនេះ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត គូសបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ចៀសវាងការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលផ្ទុយពីការកំណត់របស់ច្បាប់ ពីព្រោះថាច្បាប់ថ្មីស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានចែងពីទោសបញ្ញត្តិលើការអនុវត្តការងាររបស់មន្ត្រីផ្តល់សេវា ។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុងការបន្តជំរុញ និងពង្រីកការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្មនេះ ពោលគឺទាំងកម្មនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំងយុទ្ធសាស្ត្របញ្ចកោណ បានផ្ដល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម និងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឲ្យទទួលបានលទ្ធផលតាមការគ្រោងទុក ។
ក្នុងក្របខណ្ឌនៃកំណែទម្រង់ការងារអត្តសញ្ញាណកម្ម សម្រាប់រយៈពេលវែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្មរយៈពេល ១០ឆ្នាំ (២០១៧-២០២៦) ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឱ្យបាននូវគោលដៅ “បុគ្គលម្នាក់មាន អត្តសញ្ញាណតែមួយ” និង “មនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ដែលមានភាពទំនើប មានមុខងារល្អ មានការឆ្លើយ តបស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថា បុគ្គលគ្រប់រូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមាន អត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវផលិតយ៉ាងត្រឹមត្រូវ ទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន ៕







អត្ថបទ បាន សុខរិទ្ធិ
-
PR NEWS6 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន7 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ