ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច៖ សិស្សានុសិស្សត្រូវពង្រឹងសមត្ថភាពបន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅ
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកស្រី ហ៊ឺ ផានិត អគ្គនាយករងអាជីវកម្ម ប្រតិបត្តិការផែ តំណាងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានអនុញ្ញាតឱ្យលោកស្រីនាំយកនូវម៉ាស៊ីនកុំព្យូទ័រលើតុចំនួន២០គ្រឿង រួមនឹងសំភារៈអនុស្សាវរីយ៍ទៅឧបត្ថម្ភ ដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៅវិទ្យាល័យតាគោក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីចូលរួមចំណែកជួយ ជំរុញការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅលើមុខវិជ្ជា ព័ត៌មានវិទ្យា។

លោកស្រី ហ៊ឺ ផានិត មានប្រសាសន៍ថា៖ កម្មវិធីប្រគល់ទទួលកុំព្យូទ័រលើតុចំនួន ២០គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន តាគោកនេះ សម្រាប់បំពាក់នៅក្នុងបន្ទប់បណ្តុះបណ្តាលកុំព្យូទ័រក្នុងវិទ្យាល័យ ដើម្បីធ្វើការបណ្តុះបណ្តាលដល់សិស្សានុសិស្សលើមុខវិជ្ជាព័ត៌មានវិទ្យាឲ្យស្របតាមគោលដៅជាវិទ្យាល័យស្តង់ដារមធ្យមសិក្សាឆ្នាំ២០២៤។ លោកស្រី ហ៊ឺ ផានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងយកចិត្តទុកដាក់ ក្នុងការអប់រំនិងបណ្តុះបណ្តាលដល់សិស្សានុសិស្ស ប្រកបដោយការទទួលខុសត្រូវនិងទទួលបានលទ្ធផលល្អប្រសើរជារៀងរាល់ឆ្នាំ។បន្ថែមលើនេះលោកស្រីគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងឌីជីថល គឺជាកត្តាចាំបាច់ ដើម្បីចូលរួមគាំទ្រផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

លោកស្រីលើកឡើងថា ជាការពិត,ការជំរុញដល់ការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថល ពិតជាមានសារៈសំខាន់ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសិក្សាស្វែងយល់ និងបង្កើនសមត្ថភាពឱ្យកាន់តែប្រសើរឡើង ស្របតាមការផ្លាស់ប្តូរនៃបរិយាកាសសង្គម-សេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា ។ ហេតុដូចនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងលោគ្រូ អ្នកគ្រូ ទាំងអស់ នៃវិទ្យាល័យ ហ៊ុន សែន តាគោក, ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកព្រះស្តេច ក៏បានយកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់ ជូននូវកុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនសម្រាប់ផ្គត់ផ្គង់ដល់វិទ្យាល័យ ក៏ដូចជាការចូលរួមផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់បានប្រើប្រាស់កុំព្យូទ័រទាំងនេះ ដើម្បីជាមធ្យោបាយសិក្សារៀនបន្ថែមអំពីបច្ចេកវិទ្យា-ឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីក្លាយខ្លួនជាធនធានដ៏មានគុណភាពខ្ពស់ដើម្បីប្រណាំងប្រជែងនៅក្នុងតំបន់ និង បង្កើតវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាអេឡិចត្រូនិចកសិឧស្សាហកម្មឡូជីស្លឹកនៅក្នុងយុគឌីជីថល នាពេលអនាគតផងដែរ។

ឆ្លៀតយកឱកាសនេះ លោកស្រីបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ ព្រមទាំងព្យាយាមពង្រឹងសមត្ថភាពបន្ថែមលើការ ប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់ការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យឌីជីថល សំដៅឈានឆ្ពោះ ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕




អត្ថបទ៖ មុត សុទ្ធ
-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន5 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន4 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន4 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង