ព័ត៌មាន
កងទ័ពប្តេជ្ញាការពារសមិទ្ធផលព្រែកជីកហ្វូណនតេជោដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ
កងទ័ពនៃកងពលតូចលេខ៧០ បានប្តេជ្ញាចិត្តការពារសមិទ្ធផលព្រែកជីកហ្វូណនតេជោ ដែលជា គម្រោងប្រវត្តិសាស្រ្តដើម្បីជាផលប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។
ខណៈពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែបន្តនាំគ្នាគាំទ្រយ៉ាងផុសផុលលើគម្រោង ព្រែកជីកហ្វូណនតេជោ។ ក្នុងនោះ មាននាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ថា ពួកគាត់ពិតជាពេញចិត្ត និងគាំទ្រដល់គំនិតផ្តួតផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការដាក់ចេញនូវគម្រោង ព្រមទាំងបន្តជំរុញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលធ្វើយ៉ាងជ្រោមជ្រែងឱ្យគម្រោងដ៏មានសារៈសំខាន់នេះចាប់ផ្តើមដំណើរការតាមរយៈពិធីបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខ។

ក្នុងន័យនេះ នាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារសមិទ្ធផលដែលចាប់ផ្តើមដំណើរការរហូតចេញជាលទ្ធផល ដើម្បីធានាបាននូវឧត្តមប្រយោជន៍យូរអង្វែងដល់ប្រជាជន និងយុវជនជំនាន់ក្រោយ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែបខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕




អត្ថបទ សេក ឧត្តម
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ